វគ្គផ្តាច់ព្រ័ត្រឡុង សំណាង ជួបកីឡាករថៃដណ្តើមខ្សែក្រវាត់ ខណៈផាន់ គ្រាន់ ដណ្តើមយកលេខ៣និងឌុម កែវដា

0
339

ភ្នំពេញ ៖ វគ្គផ្តាច់ព្រ័ត្រកីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡុង សំណាង អ្នកប្រដាល់នៃក្លិបសាលវ័ន្តកីឡា ឡើងដណ្តើមខ្សែក្រវាត់និងកីឡាករថៃភិតសាយហ្វា ស.ច វីឈិតប៉ែតទីវ ខណៈកីឡាករផាន់ គ្រាន់ អ្នកប្រដាល់របស់ក្លិបពោធិសែនជ័យកីឡា ឡើងជួបកីឡាករឌុម កែវដា អ្នកប្រដាល់មកពីក្លិបម្កុដរាជសីហ៍ ដណ្តើមយកលេខ៣ ​លើ​សង្វៀនស៊ីអ៊ិនស៊ី នា​ថ្ងៃអាទិត្យទី៣១ ខែមីនា ឆ្នាំ​២០១៩នេះ។

កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡុង សំណាង បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាង​ច្រើ​ន​​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃនិង​កែង ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូ​ល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរ​បស់គេ​ផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។

ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា កីឡាករ​ ឡុង សំណាង មួយ​រយៈ​ចុងក្រោយនេះ​កំ​ពុង​ក្តោបក្តាប់​សំ​ណាង​ឈ្នះ​ម្តង​ហើយ​ម្តង​ទៀ​ត​ ស្ទើរ​តែ​គ្រប់ការប្រកួតតែ​​ម្តង ខណៈ​ដែល​សំ​ណា​ង​ដែល​កី​ឡា​ករ​រូប​នេះ​ទទួ​ល​​បាន​នោះ​ គឺ​មិន​មែនបាន​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​គឺ​បាន​មកពី​សម​ត្ថភាព​ពិត​ៗ​តែម្តង។​ គូ​ប្រកួត​ទាំង​ជើង​ចា​ស់​ និង​ជើង​ថ្មី​ សុទ្ធ​តែ​ទទួល​ស្គាល់​ថា​ឡុង សំណាង ពិតជាពិ​បាក​ផ្តួល​ និង​កំពុង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ចាញ់​ជា​បន្តបន្ទាប់ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​ជាតិនិងអន្តរជាតិ​។ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់នេះ បើនូវអាចបញ្ចេញស្នៀតដូចកាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលយកឈ្នះលើកីឡាករផាន់ គ្រាន់ នោះគេមានសង្ឃឹមឈ្នះច្រើនលើកីឡាករថៃភិតសាយហ្វា ស.ច វីឈិតប៉ែតទីវ ដែលបានយកឈ្នះលើកីឡាករឌុម កែវដា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរនោះ។ ចាំមើលរវាងកីឡាករឡុង សំណាង និងកីឡាករថៃភិតសាយហ្វា ស.ច វីឈិតប៉ែតទីវ នរណាជាអ្នកគ្រងខ្សែក្រវាត់នេះ?។

ដោយឡែកកីឡាករផាន់ គ្រាន់ ជួបជាមួយ​កីឡាករឌុម កែវដា ត្រូវបាន​អ្នក​តាមដានអះអាងថា មានភាគរយឈ្នះច្រើនលើកីឡាករឌុម កែវដា ព្រោះផាន់ គ្រាន់ គេជា​អ្នក​ប្រដាល់​ជោកជាំ​ជាមួយនឹង​សង្វៀនមុនកីឡាករឌុម កែវដា ណាមួយឌុម កែវដា គេមិនសូវមានស្នៀតខ្លាំងណាមួយដូចផាន់ គ្រាន់ ឡើយ។​

កីឡាករផាន់ គ្រាន់ស្នៀតខ្លាំង​របស់​គេ​គឺកណ្តាប់ដៃ និងជង្គង់ផងដែរ ក៍ប៉ុន្តែគ្រាន់តែ​គេ​មាន​កម្ពស់រាងទាបបន្តិចប៉ុណ្ណោះ តែយ៉ាងណារវាងកីឡាករកម្ពុជាទាំងពីររូបនេះ បើអ្នកណាវាយរៀងមើលងាយគូប្រកួតនោះច្បាស់ជាចាញ់ជាក់ជាមិនខាន។ ចាំមើលកីឡាករផាន់ គ្រាន់​ និងកីឡាករឌុម កែវដា នណាជាអ្នកឈ្នះទទួលបានចំណាត់ថ្នាក់លេខ៣ខ្សែ​ក្រវាត់ទម្ងន់៦៣.៥គីឡូក្រាមនេះ?៕

Facebook Comments
Loading...