វគ្គផ្តាច់ព្រ័ត្របាក់កណ្តាលផ្តាច់ព្រ័ត្រឌុម កែវដា ជួបកីឡាករថៃ ខណៈឡុង សំណាង ជួបផាន់ គ្រាន់

0
17

ភ្នំពេញ ៖ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ទម្ងន់៦៣.៥គីឡូក្រាមកីឡាករ ឌុម កែវដា អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ត្រូវជួបប្រកួតជាមួយកីឡាករថៃភិតសាយហ្វា ស.ច.វីលីតប៉ែតទីវ ខណៈកីឡាករឡុង សំណាង អ្នកប្រដាល់នៃក្លិបសាលវ័នកីឡា ត្រូវជួបជាមួយកីឡាករផាន់ គ្រាន់ អ្នកប្រដាល់មកពីក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅលើសង្វៀនស៊ីអិនស៊ី។

កីឡាករ ឌុម កែវដា ត្រូវជួបប្រកួតជាមួយកីឡាករថៃភិតសាយហ្វា ស.ច.វីលីតប៉ែតទីវ ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរធ្វើបានល្អដូចគ្នាក្នុងវគ្គជម្រុះ ហើយបើកីឡាករណាឈ្នះក្នុងការប្រកួតនេះនិងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់តែម្តង ។ កីឡាករថៃភិតសាយហ្វា ស.ច.វីលីតប៉ែតទីវ ស្នៀតខ្លាំងរបស់គេជង្គង់ ជើងទាត់ និងស្នៀតកាច់ផ្តួល។

រីឯកីឡាករ​ ឌុម កែវដា បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តា​ប់ដៃនិង​កែង ​ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ ចាំមើល​កី​ឡាក​រ​ឌុម កែវដា ជាអ្នកឈ្នះឬកីឡាករថៃភិតសាយហ្វា ស.ច.វីលីតប៉ែតទីវ?​។

កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡុង សំណាង ត្រូវជួបជាមួយកីឡាករផាន់ គ្រាន់ អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះឡុង សំណាង ជាកីឡាករស្រករក្រោយ រីឯផាន់ គ្រាន់ ជាកីឡាករជើងចាស់។ រវាងកីឡាករទាំងពីរមិនមានអ្នកណាហ៊ានអះអាងមុនថា នរណាជាអ្នកឈ្នះនោះទេ ព្រោះឡុង សំណាង ជាកីឡាករជើងថ្មីមែនតែបច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាង​ច្រើ​ន​​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​ជើងទាត់ និង​ជង្គង់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូ​ល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរ​បស់គេ​ផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។

ចំណែកកីឡាករផាន់ គ្រាន់ គេក៍ជាកីឡាករដែលអ្នកទស្សនាចាប់អារម្មណ៍ផងដែរ នូវកណ្តាប់ដៃវាយចេញចូលរហ័ស ហើយមានកម្លាំងស៊ុហ្វខ្លាំងទៀតផង តែយ៉ាងណាគេមានកម្ពស់រាងទាបបន្តិច មិនសូវវាយចេញពីចម្ងាយបានល្អនោះទេ។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះរវាងឡុង សំណាង និងផាន់ គ្រាន់ បើកីឡាករណាឈ្នះក៍ឈ្នះទាំងវេទនាខ្លួនដែរ ព្រោះពួកគេកំពុងតែឡើងកូដដូចគ្នានាពេលបច្ចប្បន្ននេះ៕

Facebook Comments
Loading...