មុត ខ្លឹមខ្មៅ កៀកស្មារនិងខាំ ខ្លានាង ឡើងសាកវិជ្ជាគុនកីឡាករថៃ

0
723

ភ្នំពេញ ៖ កីឡាករជើងខ្លាំងកម្ពុជា២រូបគឺមុត ខ្លឹមខ្មៅ អ្នក​ប្រដាល់មកពី​ក្លិប​ម្កុដ​រាជ សីហ៍ កៀកស្មារនិងកីឡាករខាំ ខ្លានាង អ្នកប្រដាល់របស់ក្លិបរហាប់ស្វាយប៉ាក ឡើងសាកវិជ្ជាគុនជាមួយកីឡាក​រថៃក្វាង ស៊ីតវ៉ាំងលួង និង​កីឡាករថៃរុងវិធិយ៉ា ស៊ីត.លួងពូឧដុម នា​ថ្ងៃ​អាទិត្យ​ទី​០៣ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ​នេះនៅលើ​សង្វៀន​ទួរទស្សន៍ស៊ី​អិន​ស៊ី។

កីឡាករមុត ខ្លឹម​ខ្មៅ ជួបកីឡាក​រថៃ ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅលើសង្វៀននេះ គេនៅមិនទាន់ដឹងថាកីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ តែបើតាមការសង្កេតកន្លងមកកីឡាករថៃភាគច្រើនគឺពួកគេ ពូកែខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាចផ្តួល មិនទាន់មានកីឡាករកម្ពុជាអាចធ្វើបានដូចពួកគេរនោះឡើយ តែកីឡាករកម្ពុជាភាគច្រើនខ្លាំងកណ្តាប់ដៃ និងកែង ដែលកីឡាករថៃក៍កម្រធ្វើបាននោះដែរ។

ចំណែកមុត ខ្លឹមខ្លៅ ការប្រកួតរបស់គេវាយ​រាង​ឆេវឆាវ​និង​កាច​បន្តិច ហើយវាយ​មិន​ដែ​ល​​​​យោគយល់គូប្រកួតណាឡើយ។ ទោះជាបែបនេះក្តី អ្នកវិភាគកីឡាប្រដាល់ក្នុងស្រុកមិនមាន អ្នកណាហ៊ានទោះទាយទុកមុនថាកីឡាករ មុត ខ្លឹម​ខ្លៅ ជាអ្នកឈ្នះឫកីឡាករថៃក្វាង ស៊ីតវ៉ាំងលួង ជា​អ្នក​ឈ្នះនោះឡើយ ព្រោះរវៀងជើង​ខ្លាំង​ទាំងពីរ​​នេះ បើនណា​ឈ្នះ ក៏​ឈ្នះ​ទាំង​វេទនាខ្លួន​ដែរ។

ដោយឡែកកីឡាករស្រករក្រោយខាំ ខ្លានាង គេ​និង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះរុងវិធិយ៉ា ស៊ីត.លួងពូឧដុម ​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូ​ក្រាម ដែលកីឡាករថៃម្នាក់នេះ​ក៍ធ្លាប់មកប្រកួត​នៅសង្វៀនប្រទេសកម្ពុជា ជាច្រើនដងផងដែរមានឈ្នះមានចាញ់ ជាមួយកីឡាករលំដាប់ៗ​របស់កម្ពុជា។

ខាំ ខ្លានាង គេ​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយរូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំពុងតែ​ចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់​កីឡាករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។ ជាមួយនិងស្នៀត​ខ្លាំង​ទាំងដៃទាំងជើងនិងកែង បានធ្វើឲ្យកីឡាករខាំ ខ្លានាង ផ្តួលដៃគូជា​បន្ត​បន្ទាប់ទាំង​កីឡាករ​ជើងចាស់ និងកីឡាករជើងថ្មីហើយបានធ្វើឲ្យរូបគេឡើង​ប្រកួតឈាន​ដល់​គូឯក និងប្រកួត​លក្ខណៈមិត្ត​ភាពអន្តរជាតិ។ ​ចាំមើលរវាង​ខាំ ខ្លានាង និងកីឡាករថៃរុងវិធិយ៉ា ស៊ីត.លួងពូឧដុម នេះន​រណា​ជា​អ្នកឈ្នះ?៕

Facebook Comments
Loading...