ដើម្បីសុវត្ថិ​ភាព​ក្នុង​មូលដ្ឋានពិសេសការពារសន្តិសុខសុវត្ថិភាពក្នុងពីធីសម្ភោធវិមានអនុសាវរីយ៍ ឈ្នះ ឈ្នះ រដ្ឋបាលខណ្ឌព្រែកព្នៅត្រួតពិនិត្យ​អាវុធជាតិផ្ទុះរៀងរាល់យប់នៅផ្លូវជាតិលេ៥

0
498

ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌ​ព្រែកព្នៅ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ជា​ប្រចាំ​រៀងរាល់យប់ មិនដែលខកខាន​ឡើយ ដើម្បី​ពង្រឹង​សុវត្ថិភាព​នៅក្នុង​មូលដ្ឋានជូនប្រជាពលរដ្ឋ និងដើម្បីការពារសន្តិសុខសុវត្ថិភាពក្នុងពីធីសម្ភោធវិមានអនុសាវរីយ៍ ឈ្នះ ឈ្នះ នឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ។

ជាក់សែ្តង នាយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ចាប់ពី​វេលាម៉ោង ២០ និង៣០នាទី ដល់ម៉ោង២១ និង៣០នាទីយប់ ដឹកនាំដោយ លោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រួតពិនិត្យសារជាតិញៀន និងរថយន្តកែឆ្នៃតទ្រុងវែងខុសលក្ខណៈបច្ចេកទេស នៅគោលដៅផ្លូវជាតិលេខ ៥ (ខាងមុខអនុវិទ្យាល័យព្រែកព្នៅ) សង្កាត់ព្រែកព្នៅ។

លោក ស៊ឹម សុផង់ បាន​ប្រាប់​ឱ្យដឹងថា បន្ទាប់ពី​ទទួល​បាន​បទបញ្ជា​ពី​លោក សុខ សម្បត្តិ អភិ​បាល​នៃ​គណៈ​អភិបាលខណ្ឌ​ខណ្ឌព្រែកព្នៅ លោក​និងមន្ត្រីសាលាខណ្ឌ​ជាច្រើននាក់ទៀត​បាន​ដឹកនាំ​កម្លាំងចម្រុះសរុបចំនួន៤៥នាក់ ក្នុងនោះកម្លាំងប៉ូលិ​សសង្កាត់-ខណ្ឌចំនួន១៥​នាក់ កម្លាំង​កង​រាជអាវុធហត្ថខណ្ឌចំនួន ១០នាក់ មន្ត្រីសាលាខណ្ឌចំនួន ០៨នាក់ កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌ-សង្កាត់ចំនួន ១២នាក់។

ជាលទ្ធផលត្រួតពិនិត្យ រថយន្តធំធន់ធ្ងន់ឆ្លងកាត់ចំនួន ២៣គ្រឿង ក្នុងនោះបានអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការដឹកលើសទំងន់សំពីង សំពោងចំនួនៈ៤គ្រឿង បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីអនុវត្តនិតិវិធីបន្ត។ត្រួតពិនិត្យរថយន្តតូចឆ្លងកាត់ចំនួន១៨គ្រឿង ក្នុងនោះបានអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ការដឹកលើសទំងន់សំពីង សំពោងចំនួនៈ ៥គ្រឿង ។ រថយន្តតទ្រុងវែងខុសលក្ខណៈបច្ចេកទេសគ្មាន។ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៣៥គ្រឿង​ ត្រួតពិនិត្យអាវុធជាតិផ្ទុះឆ្លងកាត់គ្មាន។ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ករណីប្រើប្រាស់គ្រឿងញៀន។

​លោកនាយករដ្ឋបាលខណ្ឌព្រែកព្នៅ ប្រាប់​ឲ្យដឹងទៀតថា សកម្មភាព​ដាក់​គោលដៅត្រួត​ពិនិត្យ​អាវុធជាតិផ្ទុះ រប​ស់​រដ្ឋបាលខណ្ឌព្រែកព្នៅ មានជា​រៀង​រាល់យប់តែម្តង ដើម្បី​ត្រួតពិនិត្យបទ​ល្មើស​គ្រប់​ប្រភេទ ធ្វើយ៉ាងណារក្សា​ឱ្យបាន​នូវ​សុខ​សុវត្ថិ​ភាពជូន​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន ក៏​ដូច​ជាប្រជា​ពល​​រដ្ឋទូទៅផងដែរ ដើម្បីការពារសន្តិសុខសុវត្ថិភាពក្នុងពីធីសម្ភោធវិមានអនុសាវរីយ៍ ឈ្នះ ឈ្នះ នឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ៕

Facebook Comments
Loading...