របៀបវិរៈចំនួន៤ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៥ អណត្តិទី២របស់​ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ​

0
1322

ភ្នំពេញ ៖ កិច្ចប្រជុំសា មញ្ញលើកទី៥៥ អណត្តិទី២របស់​ ក្រុមប្រឹក្សាខណ្ឌ នា​ព្រឹកថ្ងៃ​ទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខណ្ឌព្រែកព្នៅ ដែលមានការចូលរួមពីលោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកជា វិរៈ អភិបាលរងខណ្ឌ តំណាងលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌ ព្រមទាំងលោក លោកស្រីក្រុមប្រឹក្សាខណ្ឌ មន្ត្រីគ្រប់ការិយាល័យខណ្ឌ និងចៅសង្កាត់ទាំង៥ផងដែរ។

ក្នុងកិច្ចប្រជុំនេះសមាជិកក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ​ស្នើ​ឲ្យរដ្ឋបាលខណ្ឌ ជួយដោះស្រាយផ្លូវច្រកទ្វាចូលមណ្ឌល់សុខភាពព្រែកព្នៅ ដែលអ្នកលក់ដូរអមសងខាងផ្លូវដាក់លក់ ហើយចតរថយន្ត និងម៉ូតូ មិនអាចអោយរថយន្តសង្គ្រោះចេញចូលបានដោយស្រួលឡើយ ដោយកន្លងមកសង្កាត់មិនអាចធ្វើបាន និងបញ្ហាមួយទៀតក្រុមប្រឹក្សាខណ្ឌបានលើកឡើងពីបញ្ហាសំណង់ដែលសង់លើផ្លូវសាធារណៈ តើខាងណាជាអ្នកទទួលខុសត្រូវ?។

ឆ្លើយតបទៅនឹងសំណង់ដែលសង់លើផ្លូវសាធារណៈ តើខាងណាជាអ្នកទទួលខុសត្រូវលោកខុន វាសនា ប្រធានការិយាល័យអន្តរវិស័យបានលើកឡើងថា កន្លងមកជាគោលការណ៍របស់លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដាក់អានុសាសឲ្យចៅសង្កាត់ទាំង៥ កុំជំរុញតែមកលើសាលាខណ្ឌ ព្រោះសំណង់ដែលសាងសង់លើផ្លូវសាធារណៈមិនមែនយកឧបករមកដាក់ក្នុងហោប៉ៅទៅសាងសង់បាននោះទេ។ ដូចនេះសង្កាត់ត្រូវបញ្ជាទៅលោកមេភូមិ សូមអោយចុះត្រួតពិនិត្យតាមភូមិរបស់ខ្លួនជាប្រចាំ កុំសំណង់សាងសង់ហើយទើបរាយការណ៍មកសាលាខណ្ឌជាក្រោយនោះ។ ពិតហើយសាលាខណ្ឌជាអ្នកទទួលខុសត្រូវលើសំណង់ដែលសង់លើដីរបស់រដ្ឋ តែតាមសង្កាត់ខ្លួនឯងក៍ត្រូវទទួលខុសត្រូវផងដែរក្នុងករណីនេះ។

ចំណែកលោកជា វិរៈ បានលើកឡើងថា បញ្ហាផ្លូវច្រកទ្វាចូលមណ្ឌល់សុខភាពព្រែកព្នៅ ដែលអ្នកលក់ដូរអមសងខាងផ្លូវដាក់លក់ ហើយចតរថយន្ត និងម៉ូតូ មិនអាចអោយរថយន្តសង្គ្រោះចេញចូលបានដោយស្រួលនោះលោកនិងលើកសំណើរនេះទៅលោកអភិបាលខណ្ឌដើម្បីរកដំណោះស្រាយជូនក្នុងពេលឆាប់ៗនេះ។

ជាចុងក្រោយលោកក៍បានលើកទិសដៅ និងវិធានការ ដល់អង្គ​ប្រជុំ ត្រូវ​ខិត​ខំ យក​ចិត្តទុក​ដា​ក់ រួមគិត រួមពិនិត្ត រូមធ្វើឲ្យល្អលើគ្រប់​វិស័​យក្នុងខណ្ឌរបស់យើង​ដើម្បីអនុ​វត្ត​តាម​​គោលន​យោ​បាយ​ចតុកោណ​ដំ​ណា​ក់​កាល​ទី​២ និង​ទី​៣​របស់​រាជ​រដ្ឋាភិបា​ល ក្រោម​ការ​ដឹក​នាំ​របស់​សម្ដេច​តេ​ជោ​ ហ៊ុនសែន ​នា​យ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​ដែលសព្វ​ថ្ងៃ​នេះ ​បាន​នឹង​កំពុង​ដឹកនាំ​នា​វា​​កម្ពុ​ជា​​លើ​មាគ៌ា​អភិវឌ្ឍន៍​រីក​ ចំរើន​លើ​គ្រប់​វិស័យនោះ។ គួរបញ្ជាក់ថា កិច្ចប្រជុំសា មញ្ញលើកទី៥៥ អណត្តិទី២របស់​ ក្រុមប្រឹក្សាខណ្ឌ នា​ព្រឹកថ្ងៃ​ទី២៨ ខែធ្នូ មានរបៀបវិរៈចំនួន៤ ទី១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុលើកទី៥៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ទី២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០១៨ របស់រដ្ឋបាលខណ្ឌទី៣-ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយ និងទី៤-បញ្ហាផ្សេងៗ ៕

Facebook Comments
Loading...