លោកសុខ សម្បត្តិ នែនាំឲ្យមន្ត្រីសាលាខណ្ឌ និងសង្កាត់ត្រូវខិតខំកែនូវភាពអសកម្មរបស់ខ្លួនឲ្យបានល្អ

0
978

ភ្នំពេញ ៖ លោកសុខ សម្បត្តិ នែនាំឲ្យមន្ត្រីសាលាខណ្ឌ និងសង្កាត់ត្រូវតាមដានរាល់សំណង់ទាំងអស់ ដែលគ្មានច្បាប់អនុញ្ញាតិ ត្រូវទប់ស្កាត់ជាមុនកុំឲ្យសាងសង់រួចហើ​យ​ទើបមានការដោះស្រាយជាក្រោយនោះ ហើយលោកអបអរសាទរដែលរដ្ឋបាលខណ្ឌព្រែកព្នៅបានដោះស្រាយបានច្រើននូវបញ្ហាកន្លងមក ហើយត្រូវខិតចំបន្តទៀត។

ការលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ លោក សុខសម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីសាលាខណ្ឌ ព្រមទាំងសង្កាត់ជាច្រើននាក់ទៀតផងដែរ នាព្រឹកថ្ងៃសុក្រថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខណ្ឌព្រែកព្នៅ។

ក្នុងកិច្ចប្រជុំនេះលោក សុខ សម្បត្តិ បានលើកឡើងថា កន្លងមកយើងមានបញ្ហាបន្តិចបន្ទួច​ ដែលមិនទាន់រលូនដូច​ការគ្រោង​ទុក​ ដូចជាការវាសវែងបោះបង្គោលក្នុងផ្ទៃបឹងសំរោង ដែលមានការរាំងស្ទះនៅចំណុចការ៉ាសសាំងតេលា ដែលមិនបានសហកាជាមួយក្រុមការងារយើង ដោយហៅមកច្រើនលើកមិនបានចូលខ្លួនមកដោះស្រាយឡើយ ហើយករណីនេះសាលាខណ្ឌបានប្រគល់ឲ្យសាលារាជធានីភ្នំពេញដោះស្រាយបន្ត។

លោកបន្តថា ចំណែកសង្កាត់គោករកា សាលាសង្កាត់ត្រូវជូនដំណឹងដល់រថយន្តធន់ធំដែលចេញចូលជារៀងរាល់ថ្ងៃនោះត្រូវបញ្ឈប់ ជាពិសេសរថយន្តដឹកដីតែម្តង ដោយអនុញ្ញាតិឲ្យតែរថយន្តកង់៦ចេញចូលតែប៉ុណ្ណោះ ដើម្បីកុំអោយខូចផ្លូវ ហើយសាលារាជធានីភ្នំពេញ បានបញ្ជាឲ្យសាលាខណ្ឌយកលូទៅដាក់សងខាងផ្លូវដើម្បីកុំឲ្យរថយន្តធន់ធំឆ្លងកាត់បន្តទៀត។ លោកអភិបាលខណ្ឌបញ្ជាក់ថា មន្ត្រីសាលាខណ្ឌ និងសង្កាត់ត្រូវតាមដានរាល់សំណង់ទាំងអស់ ដែលគ្មានច្បាប់អនុញ្ញាតិ ត្រូវទប់ស្កាត់ជាមុនកុំឲ្យសាងសង់រួចហើ​យ​ទើបមានការដោះស្រាយជាក្រោយនោះ ហើយលោកអបអរសាទរដែលរដ្ឋបាលខណ្ឌព្រែកព្នៅបានដោះស្រាយបានច្រើននូវបញ្ហាកន្លងមក ហើយត្រូវខិតចំបន្តទៀត។

ជាចុងក្រោយលោកសុខ សម្បតិបានលើកទិសដៅ និងវិធានការ ដល់អង្គ​ប្រជុំ ត្រូវ​ខិត​ខំ យកចិត្តទុកដាក់ រួមគិត រួមពិនិត្ត រូមធ្វើឲ្យល្អលើគ្រប់​វិស័​យក្នុងខណ្ឌរបស់យើង​ដើម្បីអនុ​វត្ត​តាម​​គោលនយោបាយ​ចតុកោណ​ដំ​ណា​ក់​កាល​ទី​២ និង​ទី​៣​របស់​រាជ​រដ្ឋាភិបា​ល ក្រោម​ការ​ដឹក​នាំ​របស់​សម្ដេច​តេ​ជោ​ ហ៊ុនសែន  នា​យ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​ដែលសព្វ​ថ្ងៃ​នេះ ​បាន​នឹង​កំពុង​ដឹកនាំ​នា​វា​​កម្ពុ​ជា​​លើ​មាគ៌ា​អភិវឌ្ឍន៍​រីក​ ចំរើន​លើ​គ្រប់​វិស័យនោះ។

គួរបញ្ជាក់ថា របៀបវារ:ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ រួមមាន១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុលើកទី៥៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ របស់រដ្ឋបាលខណ្ឌ

៣-ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយ​ និង៤-បញ្ហាផ្សេងៗ៕

Facebook Comments
Loading...