ភ្នំពេញ ៖ លោកសុខ សម្បត្តិ នែនាំឲ្យមន្ត្រីសាលាខណ្ឌ និងសង្កាត់ត្រូវតាមដានរាល់សំណង់ទាំងអស់ ដែលគ្មានច្បាប់អនុញ្ញាតិ ត្រូវទប់ស្កាត់ជាមុនកុំឲ្យសាងសង់រួចហើយទើបមានការដោះស្រាយជាក្រោយនោះ ហើយលោកអបអរសាទរដែលរដ្ឋបាលខណ្ឌព្រែកព្នៅបានដោះស្រាយបានច្រើននូវបញ្ហាកន្លងមក ហើយត្រូវខិតចំបន្តទៀត។
ការលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ លោក សុខសម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីសាលាខណ្ឌ ព្រមទាំងសង្កាត់ជាច្រើននាក់ទៀតផងដែរ នាព្រឹកថ្ងៃសុក្រថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខណ្ឌព្រែកព្នៅ។
ក្នុងកិច្ចប្រជុំនេះលោក សុខ សម្បត្តិ បានលើកឡើងថា កន្លងមកយើងមានបញ្ហាបន្តិចបន្ទួច ដែលមិនទាន់រលូនដូចការគ្រោងទុក ដូចជាការវាសវែងបោះបង្គោលក្នុងផ្ទៃបឹងសំរោង ដែលមានការរាំងស្ទះនៅចំណុចការ៉ាសសាំងតេលា ដែលមិនបានសហកាជាមួយក្រុមការងារយើង ដោយហៅមកច្រើនលើកមិនបានចូលខ្លួនមកដោះស្រាយឡើយ ហើយករណីនេះសាលាខណ្ឌបានប្រគល់ឲ្យសាលារាជធានីភ្នំពេញដោះស្រាយបន្ត។
លោកបន្តថា ចំណែកសង្កាត់គោករកា សាលាសង្កាត់ត្រូវជូនដំណឹងដល់រថយន្តធន់ធំដែលចេញចូលជារៀងរាល់ថ្ងៃនោះត្រូវបញ្ឈប់ ជាពិសេសរថយន្តដឹកដីតែម្តង ដោយអនុញ្ញាតិឲ្យតែរថយន្តកង់៦ចេញចូលតែប៉ុណ្ណោះ ដើម្បីកុំអោយខូចផ្លូវ ហើយសាលារាជធានីភ្នំពេញ បានបញ្ជាឲ្យសាលាខណ្ឌយកលូទៅដាក់សងខាងផ្លូវដើម្បីកុំឲ្យរថយន្តធន់ធំឆ្លងកាត់បន្តទៀត។ លោកអភិបាលខណ្ឌបញ្ជាក់ថា មន្ត្រីសាលាខណ្ឌ និងសង្កាត់ត្រូវតាមដានរាល់សំណង់ទាំងអស់ ដែលគ្មានច្បាប់អនុញ្ញាតិ ត្រូវទប់ស្កាត់ជាមុនកុំឲ្យសាងសង់រួចហើយទើបមានការដោះស្រាយជាក្រោយនោះ ហើយលោកអបអរសាទរដែលរដ្ឋបាលខណ្ឌព្រែកព្នៅបានដោះស្រាយបានច្រើននូវបញ្ហាកន្លងមក ហើយត្រូវខិតចំបន្តទៀត។
ជាចុងក្រោយលោកសុខ សម្បតិបានលើកទិសដៅ និងវិធានការ ដល់អង្គប្រជុំ ត្រូវខិតខំ យកចិត្តទុកដាក់ រួមគិត រួមពិនិត្ត រូមធ្វើឲ្យល្អលើគ្រប់វិស័យក្នុងខណ្ឌរបស់យើងដើម្បីអនុវត្តតាមគោលនយោបាយចតុកោណដំណាក់កាលទី២ និងទី៣របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសព្វថ្ងៃនេះ បាននឹងកំពុងដឹកនាំនាវាកម្ពុជាលើមាគ៌ាអភិវឌ្ឍន៍រីក ចំរើនលើគ្រប់វិស័យនោះ។
គួរបញ្ជាក់ថា របៀបវារ:ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ រួមមាន១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុលើកទី៥៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ របស់រដ្ឋបាលខណ្ឌ
៣-ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយ និង៤-បញ្ហាផ្សេងៗ៕