ព្រំ សំណាង និងឌុម កែវដា ឡើងសាកកណ្តាប់ដៃជាមួយកីឡាករថៃ និងកីឡាករអ៊ឺរ៉ង់

0
2094

ភ្នំពេញ ៖ កីឡាករព្រំ សំណាង អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ កៀកស្មារនិងកីឡាករសំពោងជ័យ ឌុម កែវដា អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ជួប​កីឡាករថៃឈ្មោះរុងណាក់ឆៃ ប្រានសងហុក និងកីឡាករអ៊ឺរ៉ង់Ehsan Khors​hidvand ដើម្បីសាកកណ្តាប់ដៃគ្នា នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

កីឡាករព្រំ សំណាង ជួបជាមួយកីឡាករថៃរុងណាក់ឆៃ ប្រានសងហុក ក្នុងប្រភេទទម្ងន់ធ្ងន់គឺ​៧៥​គី​ឡូ​ក្រាម រវាងអ្នកទាំងពីរមិនទាន់មានប្រភពណាបញ្ជាក់ថាពួកគេធ្លាប់ជួបគ្នាទេកន្លងមក ហើយ​មិនទាន់ដឹងថាកីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុនណានោះដែរ តែកីឡាករថៃពួក​គេខ្លាំង​ខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកព្រំ សំណាង គេជាកីឡាករដែលមាន​ស្នៀត​ប្រយុត្តិល្អ គឺពេលវាយសំណាងគ្រាន់តែលើកជើងធាក់ ក៏គូប្រកួតពិបាកទប់ដែរពិសេសស្នៀត​ដាល់ត្រង់ៗ និងស្នៀតកែងវាយទៅលើ គូប្រកួតដែលប្រកបដោយគ្រោះថ្នាក់បំផុត។ ការ​ប្រ​កួតកន្លងមកបើទោះបីព្រំ សំណាង ការដាល់​របស់គេមិន​អស្ចារ្យ​ក៏ពិតមែន ប៉ុន្តែព្រំ សំ​ណាង​មាន​កាយសម្បទាល្អ ខ្ពស់ ដៃជើងវែង ដែល​ជា​ការអំ​ណោ​យ​ផលដល់ការប្រកួតណាស់។ ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា កីឡាករព្រំ សំណាង មានភាករយឈ្នះច្រើនជាកីឡាករថៃរុងណាក់ឆៃ ប្រានសងហុក ព្រោះគីឡូធ្ងន់កីឡាករថៃមិនសូវសម្បូរជើងខ្លាំងប៉ុន្មានទេ។ ចាំមើលព្រំ សំណាង ជាអ្នកឈ្នះឬកីឡាករថៃរុងណាក់ឆៃ ប្រានសងហុក?។

ដោយឡែកកីឡាករមុខស្រស់ ឌុម កែវដា ត្រូវជួបប្រកួតជាមួយកីឡាករអ៊ឺរ៉ង់Ehsan Khorshidvandក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរក៍មិនដែលជួបគ្នាដែរ។ កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឌុម កែវដា បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តា​ប់ដៃនិង​កែង ​ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំ​ង​ស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។

ក្នុងការប្រកួត​នេះក៍ត្រូវ​បាន​អ្នកវិភាគប្រដាល់អះអាងថា ឌុម កែវដា ប្រាកដ​ជា​ឈ្នះ​ជាក់​ជាមិន​ខាន ព្រោះកីឡាករអ៊ឺរ៉ង់ដែលហាត់នៅប្រទេសថៃមិនជាខ្លាំងដូចកីឡាករម្ចាស់ប្រ​ទេសគេនោះទេ ហើយណាមួយកីឡាករឌុម កែវដា គេកំពុងតែវាយឡើងគូប្រកួតល្មមៗមិនអាចទប់ជាមួយគេបាន៥ទឹកនោះទេ។ ចាំមើល​កី​ឡាក​រ​ឌុម កែវដា អាច​យក​ឈ្នះលើកីឡាករថៃកីឡាករអ៊ឺរ៉ង់Ehsan Khorshidvand បានដែរឫយ៉ាង​ណា?​៕

CREATOR: gd-jpeg v1.0 (using IJG JPEG v62), quality = 90

Facebook Comments
Loading...