ព្រះចៅអធិការវត្តប្រាសាទ ផ្តល់ទ័យ្យទានដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ

0
485

ភ្នំពេញ ៖ ព្រះ​ឧត្តមធម្ម សោម ស៊ីម ព្រះធម្មធរអនុគុណខណ្ឌព្រែកព្នៅ និងជាព្រះចៅអធិការវត្តប្រា​សាទ នៅ​សង្កាត់​ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បាន​បរិ​ច្ចាក​អង្ករ​ គ្រឿងឧបភោប បរិភោ​ប​ និង​ថវិការ​មួយ​ចំនួន​ដល់អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌព្រែកព្នៅ ដើម្បី​ចូលរួម​ធ្វើការ​មនុស្ស​ធ៌​ម​ក្នុង​សង្គម​ដែល​គេ​តែង​និយាយ​ថា​ ពុទ្ធចក្រ ​និង​អាណាចក្រ​ដើរ​ទន្ទឹម​គ្នា​នោះ កាលពី​ព្រឹក​ថ្ងៃ​ទី១១ ​ខែតុលា ឆ្នាំ​២០១៨។

ក្នុងការអញ្ជើញទទួល​សម្ភា​រៈនាឱកាសនោះមានលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានកិត្តិយស​នៃ​គ​ណៈក​ម្មា​ធិ​ការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ និង​លោក​អភិបាលរង ព្រមទាំង​សមា​ជិក​សមាជិ​ការ​គ​ណៈក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ ​មួយ​ចំនួនទៀតផងដែរ។ សម្ភា​រៈបាន​ផ្ដល់​ជូនអនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌនាខណៈនោះរួម មាន​នូវ​អង្ករ​២តោន មី២០កេះ ទឹកក្រូច៣០កេះ​ ទឹកសុទ្ធ៧០កេះ ត្រីខចំនួន២០០កំប៉ុង មីចំនួន៣០កេះ ទឹក​ដោះ​គោ១៥០កំប៉ុង ស្កសរ១៥០គីឡូក្រាម និង​ថវិការ​ចំនួន​​៥លាន​រៀល​។

ព្រះ​ឧត្តមធម្ម សោម ស៊ីម ព្រះធម្មធរអនុគុណខណ្ឌព្រែកព្នៅ មាន​ថេរ​ដីកា​រថា​អង្ករ​ និង​ថវិការ​ទាំងនេះ​ជា​របស់​វត្ត​ដែល​បាន​មក​ពី​ពុទ្ធបរិស័ទ​ នៅ​ទី​ជិត​ឆ្ងាយ​យក​មក​ប្រគេន​ព្រះសង្ឃ​ក្នុង​ពេល​បុណ្យ​ទានផ្សេង​ៗ​។ ​ដោយ​យល់​ឃើញ​ថា​ ព្រះសង្ឃ​មាន​ចង្ហាន់​ក៍ដោយ​សារ​ពុទ្ធបរិស័ទ​យក​មក​ប្រគេន​ហើយ​ពុទ្ធ​ចក្រ​ និង​អាណាចក្រ​ដើរ​ទន្ទឹម​គ្នាផង​នោះ ព្រះតេជគុណ​ក៍បាន​ចែករំលែក​ទៅ​អាណាចក្រ​វិញ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ជួយ​បាន​។

ក្នុងឧិកាសនោះដែរលោកសុខ សម្បត្តិ ​ប្រធានកិត្តិយស​នៃ​គ​ណៈក​ម្មា​ធិ​ការអនុ​សាខា​កាកបាទក្រ​ហមកម្ពុជា​ខណ្ឌព្រែកព្នៅ បាន​សម្ដែង​ការ​កោតសរសើរ​ និង​ដោយ​គោរព​ចំពោះ​ព្រះ​ឧត្តមធម្ម សោម ស៊ីម​ ដែ​ល​ព្រះ​អង្គ​មាន​ព្រះ​ហរ​ទ័យ​មនុស្ស​ធ៌​ម​បាន​ បរិ​ច្ចាក​នូវ សម្ភា​រស្បៀងអាហារ ថវិការ​ដល់​អនុសាខាកាកបាទក្រហមខណ្ឌ ទុកសម្រាប់ផ្តល់ជូនដល់អ្នក​ក្រីក្រនិងអ្នកជួបការលំ​បាក នឹង​ទុក​ជួយ​ដល់​ជន​រង​គ្រោះ​គ្រប់​ប្រភេទ​ដែល​ ត្រូវការ​ជំនួយ​ជា​ចាំបាច់ ក្នុង​ខណ្ឌ​ព្រែកព្នៅទាំងមូល។​

លោក​បន្តថា កាយវិការ​ទាំង​​នេះ​ពិតជា​បាន​រួមចំណែក​យ៉ាង​ធំធេងក្នុងការ​ជួយ​អភិ​វ​ឌ្ព្យ​ន៍​ សង្គម​ជាតិ ​និង​ការកាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​យើង​ នាពេលបច្ចប្បន្ននេះ។ ជាចុងក្រោយលោកសុខ សម្បត្តិ ក៍បាន​ប្រ​ទានពរ ដល់​ព្រះ​ឧត្តមធម្ម សោម ស៊ីម ព្រះធម្មធរអនុគុណខណ្ឌព្រែកព្នៅ និងគណៈកម្មការ​អា​ចារ្យ​វត្ត​សូម​ឲ្យបានសេចក្តីសុខទាំងអស់គ្នា និងសូមឲ្យជួបប្រទះនូវពុទ្ធពរទាំ៤​ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

Facebook Comments
Loading...