ជនសង្ស័យចំនួន០២នាក់ត្រូវបានកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួន បន្ទាប់ពីឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច

0
1069

ភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងល្បាតនិងកម្លាំងជំនាញ កងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានបង្ក្រាបនិង ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៤ និង០០នាទី នាថ្ងៃទី០៣ ខែតុលាឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបេតុង គល់ស្ពានឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់នេះទី១ឈ្មោះជឿន រស្មី ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិ ស្រែអំពិលឃុំ ឈ្វាំងស្រុក ពញឮ ខេត្តកណ្តាល និងទី២ឈ្នោះ វឿន សុខា ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបសិស្ស រស់នៅភូមិ ទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រីឯជនរងគ្រោះឈ្មោះ សឿន ចិន្តា ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ រស់នៅភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក១-ទូរស័ព្ទ០១គ្រឿងម៉ាកOPPO A83ពណ័ទឹកមាស(របស់ជនរងគ្រោះ)២-ម៉ូតូ០១គ្រឿងម៉ាកស៊ូស៊ុយគីស្មាស់វីព៌ណខ្មៅស្លាកលេខ1CJ-2273ភ្នំពេញ(ជារបស់ជនសង្សយ័ជិះធ្វើសកម្មភាព)៣-ទូរស័ព្ទដៃ01គ្រឿងម៉ាកHetព៌ណខ្មៅ(ខូចរបស់សង្ស័យ)។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវ១៥១ ហើយជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូតាមពីក្រោយ លុះដល់កន្លែងស្ងាត់ជនសង្ស័យបានធ្វើសកម្មភាពឆក់ទួរស័ព្ទពីជនរងគ្រោះបានសម្រេច ខណៈនោះជនរងគ្រោះបានស្រែកឆោឡោឡើងហើយជិះម៉ូតូដេញតាម លុះមកដល់កន្លែងកើតហេតុជនសង្ស័យទាំង២នាក់បានផ្តួលម៉ូតូចោលរួចរត់ចូលតំបន់ឡុងឈិន ហើយត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចចាប់បានតែម្តង។

បច្ចុប្បន្នទូរស័ព្ទបានប្រគល់ទៅអោយជនរងគ្រោះវិញចំណែកជនសង្ស័យ បានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការបន្តទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...