កងរាជអាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាមួយថ្នាំញៀន៣កញ្ចប់

0
581

ភ្នំពេញ ៖ កម្លាំងល្បាត និងកម្លាំងជំនាញ កងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទ ពាក់ព័ន្ធនូវសារធាតុញៀនដោយខុសច្បាប់៣កញ្ចប់តូច កាលពីវេលាម៉ោង ១៦ និង០០នាទី នាថ្ងៃអាទិត្យទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចគល់ស្ពានឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះទី១ឈ្មោះចេវ  វីរៈ ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិបួនមុខ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ  រាជធានីភ្នំពេញ។ ទី២ឈ្នោះ សេង ណារ៉ូ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបមិនពិតប្រាកដ រស់នៅភូមិ បួនមុខ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

កម្លាំងកងរាជអាវុធហត្ថព្រែគព្នៅបានឲ្យដឹងថា វត្ថុតាងចាប់យកបានក្នុងករនីនេះមានទី១ ម៉្សៅក្រាមព៌ណសថ្លាចំនួន០៣ កញ្ចប់តូច ទី២ម៉ូតូ01គ្រឿង ម៉ាកHONDa DRE​AM  C125ព៌ណខ្មៅស៊េរីឆ្នាំ2010 ពាក់ស្លាកលេខ1AT-4720 ភ្នំពេញ និងទី៣ទូរស័ព្ទ01គ្រឿងម៉ាកNOKIAចុចពិលព៌ណក្រហម។

មុនពេលកើតហេតុជនសង្ស័យទាំងពីរនាក់ខាងលើ បានជិះម៉ូតូឌុបគ្នាមកពីទិញថ្នាំញៀនយកទៅជក់នៅសង្កាត់ពន្សាំង លុះមកដល់ចំណុចកើតហេតុដោយមានការសង្ស័យកម្លាំងកងរាជអាវុធហេត្ថខណ្ឌ ក៍បានហៅមកសួរនាំឆែកឆេរក៍ឃើញគ្រឿងញៀនចំនួន៣កញ្ចប់តូចតែម្តង។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការបន្តទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...