លោកស៊ូ ស៊ីវុត្ថា ចូលរួមកាន់បិណ្ឌវេនទី៦ក្នុងវត្ត២នៃសង្កាត់សំរោង

0
2565

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៦ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកស៊ូ ស៊ីវុត្ថា ប្រធាន​ការិយាល័យភូមិ​បាល​ខណ្ឌព្រែកព្នៅ រួមនិងក្រុមការងារ ព្រម​ទាំងក្រុមគ្រួសារ ក៍ដូចជាប្រជាពលរដ្ឋពុទ្ធប​រិស័ទជិតឆ្ងាយ បានចូលរួមកាន់បិណ្ឌវេនទី៦នៅវត្តជេដ្ឋាឧត្តម ហៅវត្តគ្រួស និងវត្តសុវណ្ណរាសីរតនារាម ហៅវត្តសំរោងកណ្តាល ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងទឹកមុខសប្បាយរីករាយលោកស៊ូ ស៊ីវុត្ថា និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីសុរិ​យោដីខណ្ឌព្រែកព្នៅ បាននាំយកចង្ហាន់ គ្រឿ​ឧបភោគ បរភោក អង្ករ ទាន ធូប សាដក និងបច្ច័យ​ចំនួន៥០០ដុល្លា ទៅប្រគេនព្រះ​សង្ឃ​​ចំនួន២វត្ត មានវត្តជេដ្ឋាឧត្តម២៥០ដុល្លា ចំណែកវត្ត​សុវណ្ណរាសីរតនារាម ២៥០ដុល្លា។

ចំណែកព្រះចៅអធិការគ្រប់វត្ត បានភត្តានុមោទនា រួចហើយបានថ្លែងអំណរគុណយ៉ាង​ជ្រៅ​ដល់ ថ្នាក់ដឹកនាំការិយាល័យភូមិបាល​ខណ្ឌព្រែកព្នៅ រួមនិងក្រុមការងារ ព្រម​ទាំង​ក្រុម​គ្រួសារ ដែលមានសទ្ធា ជ្រះថ្លាបាន ចំណាយពេលវេលានិងថវិកា បង្សកូល និងជួយទំនុក បំរុងដល់​ភិក្ខុ សាម​ណេរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ព្រះអង្គបានចាត់ទុកថា នេះគឺជា​ការ​រួម​ចំណែកក្នុងការទ្រទរង់ដល់វិស័យព្រះពុទ្ធសាសនាដែលជាសាសនា​របស់រដ្ឋឲ្យបាន​ស្ថិតស្ថេរយូរអង្វែងតរៀងទៅ៕

Facebook Comments
Loading...