បញ្ហាគ្រឿងញៀនជាបញ្ហាសំខាន់ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ

0
1124

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃច័ន្ទទី០១ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ផ្តោតសំ​ខាន់លើបញ្ហាគ្រឿងញៀន និងក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ក្រោមអធិបតីភាព លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌ។

នៅក្នុងកិច្ចប្រជុំនេះលោកសុខ សម្បត្តិ បាន​ធ្វើ​ការ​ណែនាំដល់គណៈបញ្ជាការឯក​ភាពរដ្ឋ​បាលសង្កាត់ទាំង៥ ត្រូវ​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​ ​គោល​នយោបាយ​ភូមិ​ សង្កាត់ មានសុវត្ថិ​ភាព និងបន្តប្រឹង​ប្រែងបំពេញតួនាទី ភារកិច្ច និងបេសកកម្ម ឲ្យកាន់​តែស​កម្ម​ថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប នូវរាល់ទំរង់នៃការផលិត ចែកចាយ និងប្រើ​ប្រាស់​គ្រឿញៀនក្នុងដែនសមត្ថកិច្ច សំ​ដៅ​កសាងបាននូវទំនុកចិត្ត និងការជឿជាក់ពីបងប្អូន​ប្រជា​ពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

លោកបន្តថា ​​     បញ្ហាបង្ក្រាបគ្រឿងញៀនត្រូវការជាចាំបាច់ដោយមិនអាចខ្វះបាននូវការចូលរួមពីវិស័យឯកជន​ពិសេ​ស​ម្ចាស់ទីតាំងអាជីវកម្ម​ ផ្ទះសំណាក់​ សណ្ឋាគារ​ បន្ទប់ជួល​ សិប្បកម្ម​ ការដ្ឋានសំណង់​ក្រុមហ៊ុន​ សហគ្រាស​ ឧស្សាហកម្ម​ ដែលប្រើប្រាស់នូវកំលាំងពលកម្ម​។ លោកបញ្ជាក់ថាបទល្មើស​គ្រឿង​ញៀន ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ជា​រៀង​រាល់​ថ្ងៃ នៅ​ក្នុង​មូលដ្ឋាន​ស្ទើរទូទាំងប្រទេស បើទោះ​បី​សមត្ថកិច្ច​ពាក់ព័ន្ធ​ខិតខំ​បើក​យុទ្ធនាការ​បង្ក្រាប និង​ចាប់​បាន​ជន​សង្ស័យ ឬ​ជនល្មើសកន្លងមក បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​ជា​បន្តបន្ទាប់​បែប​ណា​ក្តី។ បញ្ហា​នេះលោកសុខ សម្បត្តិ បាន​ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច ត្រូវ​ចុះ​ស៊ើប​អង្កេត​បទល្មើស​គ្រឿង​ញៀ​ន និង​ឈា​ន​ដល់​ចាប់​មេ​ខ្លោង​យក​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ ហើយមិនថាតែកងកម្លាំងគ្រប់លំដាប់ថ្នាក់ និងអ្នក​ធ្វើការ​ពាក់​ពាន់​នោះទេ ប្រ​ជា​ពលរដ្ឋគ្រប់លំ​ដាប់​ថ្នាក់ត្រូវតែចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយ និងលប់​បំ​បាត់ឲ្យ​អស់​គ្រឿងញៀនដែលចេញពីប្រទេស​កម្ពុជា​យើង ដែល​បច្ចប្បន្នកំពុងតែព្រួយបារម្មណ៍អំពីបញ្ហានេះជាខ្លាំងនោះ។

គួរបញ្ជាក់ថា របៀបវីរៈក្នុងកិច្ចប្រជុំនេះរួមមាន១.ផ្សព្វផ្សាយខ្លឹមសារកិច្ចប្រជុំគណៈបញ្ជា​ការឯកភាពរាជធានីភ្នំពេញ ២.ការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព៩ចំណុច (បញ្ហាល្បែងស៊ីសង បញ្ហាគ្រឿងញៀន ការរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ក្នុងថ្ងៃដាក់បិណ្ឌ និងភ្ជុំបិណ្ឌ)៣.ការពន្លឿនលើការបោះបង្គោលកំណត់ផ្ទៃបឹងសំរោង តាមអនុក្រឹត្យលេខ៦៥ អនក្រ.បក ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០៨។ ៤.ការងារកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងភូមិ និងភូមិ សង្កាត់ និងសង្កាត់ និងឃុំ និងសង្កាត់ខណ្ឌ និងស្រុក និងបន្តដាក់បង្គោលព្រំប្រទល់ជាមួយខណ្ឌ និងខណ្ឌ ខណ្ឌ និងស្រុក

៥.បញ្ហាផ្សេងៗ ការងារហេដ្ឋារចនាសម័ព័ន្ធក្នុងមូលដ្ឋាន បញ្ហាគ្រោះថ្នាក់មហន្តរាយ បញ្ហា​សំរាម(ស៊ិនទ្រី) ផ្សព្វផ្សាយការចូលរួមកាន់បិណ្ឌនៅវត្តប្រាសាទ វត្តមុនីប្រសិទ្ធីវង្ស និងវត្តច័ន្ទបុរីវង្ស ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ៕

Facebook Comments
Loading...