ឡៅ ចន្ទ្រា ជួបកីឡាករថៃ ខណៈថុល មករា ជួបកីឡាករអ៊ីរ៉ង់

0
1215

ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡៅ ចន្ទ្រា អ្នកប្រដាល់នៃក្លិបកងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ឡើងតតាំងជាមួយកីឡាករថៃNoeng Trakarn ​ខណៈ​កីឡាករពូកែខាង​លេង​កណ្តាប់ដៃថុល មករា អ្នក​ប្រ​ដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ត្រូវជួបជាមួយកីឡាករអ៊ីរ៉ងJavad Bigdeli នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ។

កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡៅ ចន្ទ្រា បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កែង​និង​ជង្គង់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។

ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា កីឡាករ​ ឡៅ ចន្ទ្រា មួយ​រយៈ​ចុងក្រោយនេះ​កំពុង​ក្តោបក្តាប់​សំ​ណាង​ឈ្នះ​ម្តង​ហើយ​ម្តង​ទៀ​ត​ ស្ទើរ​តែ​គ្រប់ការប្រកួតតែ​​ម្តង ខណៈ​ដែល​សំណា​ង​ដែល​កី​ឡា​ករ​រូប​នេះ​ទទួ​ល​​បាន​នោះ​ គឺ​មិន​មែនបាន​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​គឺ​បាន​មកពី​សម​ត្ថភាព​ពិត​ៗ​តែម្តង។​ គូ​ប្រកួត​ទាំង​ជើង​ចា​ស់​ និង​ជើង​ថ្មី​ សុទ្ធ​តែ​ទទួល​ស្គាល់​ថាឡៅ ចន្ទ្រា ពិតជាពិ​បាក​ផ្តួល​ និង​កំពុង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ចាញ់​ជា​បន្តបន្ទាប់ ក្នុងការប្រកួត​មិត្ត​ភាព​ជាតិនិងអន្តរជាតិ​។ ក្នុងការជួបប្រកួតជាមួយកីឡាករ ថៃNoeng Trakarn នេះក៍ត្រូវបាន​អ្នកវិភាគប្រដាល់អះអាងថា ឡៅ ចន្ទ្រា ប្រាកដជាឈ្នះទៀតជាក់ជាមិនខាន។ ចាំមើលកីឡាករឡៅ ចន្ទ្រា អាចយកឈ្នះលើកីឡាករ ថៃNoeng Trakarn ដូចអ្នកវិភាគប្រដាល់ដែរឬយ៉ាងណា?។

ដោយឡែកកីឡាករថុល មករា ជួបជាមួយកីឡាករអ៊ីរ៉ងJavad Bigdeli ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម ក៍ត្រូវបានអ្នកវិភគប្រដាល់អះអាងដែរថា ថុល មករា និងឈ្នះក្នុងការប្រកួតនេះ បើទោះជាពួកគេទាំងពីរមិនដែលធ្លាប់ជួបគ្នាក៍ដោយ ព្រោះកីឡាករអ៊ីរ៉ងJavad Bigdeli ដែលហាត់នៅប្រទេសថៃមិនខ្លាំងដូចកីឡាករថៃនោះទេ។

ថុល មករា ស្នៀតខ្លាំងរបស់គេកណ្តាប់ដៃ និងទាត់ជើងក្រោម គូប្រកួតទាំងកីឡាករបរទេស និងកីឡាករក្នុងស្រុកដែលបានប្រកួតជាមួយថុល មករា ហើយតែងតែនិយាយថាពួកគេឈឺខ្លួនមិនតិចថ្ងៃនោះទេ បើទោះជាបានយកឈ្នះលើថុល មករា ក៍ដោយ។ ចាំមើលរវាងថុល មករា និងកីឡាករអ៊ីរ៉ងJavad Bigdeli នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...