មហា​រង្វាន់​ MAZDA ECLIPSE តម្លៃ​២០០លានរៀល បានប្រគល់ជូនម្ចាស់សំណាងនៅខេត្តព្រះសីហនុ

0
214

ភ្នំពេញ ៖ មហា​រង្វាន់​ធំរថយន្ត MAZDA ECLIP ឆ្នាំ​ ២០១៨ ដែល​មាន​តម្លៃ​ ២០០លានរៀល ឬ៥ម៉ឺនដុល្លាបាន​ប្រគល់ជូន​ ដល់​កំពូល​អ្នក​សំណាង​មក​ពីខេត្តព្រះសីហនុ ក្នុង​កម្មវិធីកំពូល​អ្នក​ប្រដាល់គុណខ្មែរ គោជល់វេលា​ម៉ោង ១៨:០០ ដល់​ ម៉ោង ២០:០០ នៅ​ស្ថានីយ៍ទូរទស្សន៍ ស៊ីអិនស៊ី ឬស្សីកែវ នៅ​ថ្ងៃ​ទី ២២ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ម្ចាស់​សំណាង​រង្វាន់​គោជល់ ២០០ លានរៀល លោក សុខ សុគន្ធ អាយុ៣២ឆ្នាំ ជាចុងភៅ នៅ​ក្នុង​ហាង​ចិន​មួយ​កន្លែង នៅ​ឆ្នេអូឈើទាល​ បាន​ឈ្នះមហា​រង្វាន់​ធំរថយន្ត ​ Mazda Eclipse ឆ្នាំ​២០១៨ ពី​ក្រុម​ហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ គោជល់​ ពេល​ដែល​គាត់​ទិញ​ពី​អ្នក​លក់​តាម​រទេះ​ និង​យក​ទៅ​ពិសារពេល​ដែល​លោក​កំពុង​ចម្អិនម្ហូបជូនភ្ញៀវ​។ នេះ​ជា​លើក​ទី​២ក្នុង​ឆ្នាំ ២០១៨នេះ ​ដែល​ក្រុមភេសជ្ជៈប៉ូវ​កម្លាំង ​គោជល់ ចែក​មហា​រង្វាន់​ជូន​ដល់​កំពូល​អ្នក​មហា​សំណាង​ ​ជា​អតិថិជនដែល​តែង​តែ​គាំ​ទ្រ​ភេសជ្ជៈគោជល់​ មិន​ថា​អ្នក​លក់​ដុំ លក់​រាយ​ ឬអ្នក​ដែល​ចូល​ចិត្ត​ពិសា​ភេសជ្ជៈ​គោជល់​នោះ​ទេ។

នៅ​ថ្ងៃ​នេះក្រុម​ហ៊ុន​ភេសជ្ជៈប៉ូវ​កម្លាំង​ គោជល់​នាំ​យក​មហា​រង្វាន់​ធំ​លើក​ទី​២ ឆ្នាំ​២០១៨​ ចែក​ជូនផ្ទាល់​ដល់​ លោក សុខ សុគន្ធ នៅ​ស្ថានីយ៍​ទូរទស្សន៍ ស៊ី​អិន​ស៊ី ហើយ​នឹង​បន្ត​នាំ​យក​មហា​រង្វាន់​ទៅ​ជូន​ដល់​ផ្ទះ​របស់​លោក​នៅ​ខេត្ត​ព្រះ​សីហនុ​តែ​ម្ដង។ មិន​តែ​ប៉ុណ្ណោះ អ្នក​លក់​ភេសជ្ជៈគោជល់​ដែល​អ្នក​ទិញ​បាន​ត្រូវ​រង្វាន់​រថយន្ត​ Mazda ក៏​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្តចំនួន ១០ លានរៀល​ផង​ដែរ។ ដូចពាក្យ​ស្លោក​របស់​យើង​ថា អ្នក​លក់​បាន​លុយ អ្នកពិសារ​បាន​ឡាន។ ហើយ​នៅ​ថ្ងៃ​នេះ​ផង​ដែរ ក៏​មាន​អ្នក​ដែល​មាន​សំណាង​ត្រូវ​រង្វាន់​ធំ​បន្ទាប់ គឺ​រង្វាន់​ម៉ូតូ​ហុង​ដា​ឌ្រីម ក៏​បាន​មក​ទទួល​រង្វាន់​ និង​អបអរ​សម្រាប់​អ្នក​ឈ្នះ​រង្វាន់​ធំ​ផង​ដែរ។ 

សូម​រំលឹក​​ថាឆ្នាំ​២០១៨​នេះ ភេសជ្ជៈប៉ូវ​កម្លាំង គោជល់ នៅ​មានមហារង្វាន់​ជា​ច្រើន​ទៀតមាន​ដូច​ជា រថយន្ត Mazda Eclipse ឆ្នាំ ២០១៨ ម៉ូតូហុង​ដាឌ្រឺម ឆ្នាំ​២០១៨ រង្វាន់​លុយ​សុទ្ធ និង​រង្វាន់​ជា​ច្រើន​ផ្សេង​ទៀត​រាប់​លាន​រង្វាន់។ ដែល​ការចែកមហា​​រង្វាន់​នេះ​នឹង អាច​ធ្វើ​ឲ្យ​លោក​អ្នក​ក្លាយ​ជា​អ្នក​មាន ដោយ​មិន​ដឹង​ខ្លួន។ ​​ដូចនេះ សូម​អតិថិន​ជនដែលគាំ​ទ្រភេសជ្ជៈប៉ូវ​កម្លាំង គោជល់ បន្ត​ការ​គាំ​ទ្រ​​ដើម្បី​ទទួល​មហា​សំណាង​នេះ​បន្ត​ទៀត។​ ហើយលោក​អ្នក​អាច​ប្ដូរ​រង្វាន់​បាន​នៅ​ក្រុម​ហ៊ុន ហេរ៉ូឃីង (គោជល់) ​អាសយដ្ឋាន​អាគារលេខ ៣៤៤ មហាវិថី​ម៉ៅសេទុង ភូមិ៦ សង្កាត់​ទូលស្វាយ​ព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ​អាច​ទំនាក់​ទំនង​តាម​លេខ​ទូរសព្ទ ០៧៧ ៥៩៩ ៨៥៩ រៀង​រាល់​ម៉ោង​ធ្វើ​ការ៕

Facebook Comments
Loading...