ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាបើកកម្មវិធីចុះកម្មសិក្សារបស់សមណនិស្សិត-និស្សិតមហាវិទ្យាល័យភាសាបាលីសំស្រ្កឹតនិងភាសាបរទេស

0
2088

ភ្នំពេញ ៖ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ​ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាបានយាងជាព្រះរាជាធិបតីក្នុងកម្មវិធី បើកកម្មវិធីចុះកម្មសិក្សារបស់សមណនិស្សិត-និស្សិត​មហាវិទ្យាល័យភាសាបាលីសំស្រ្កឹតនិងភាសាបរទេស ឯកទេសអក្សរសាស្រ្តអង់គ្លេស ដែលបានប្រារព្ធនាសាលប្រជុំនៃពុទ្ទិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

សម្តេចព្រះអភិសិរីបណ្ឌិត បួរ គ្រី បានមានព្រះរាជបន្តូលថាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានេះបានកសាងឡើងដើម្បីជួយលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងសម្រួលដល់សមណនិស្សិត និស្សិត  ដែលបាននិមន្ត និងអញ្ជើញមកពី បណ្តារាជធានី-ខេត្ត-ក្រុងនានា ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សាដែលមាន៦ឯកទេស បាននឹងកំពុងដំណើរការ។ អ្វីដែលបានដំណើរការមកដល់សព្វថ្ងៃនេះ គឺជាការចំណាយនូវព្រះរាជបញ្ញាញាណ កម្លាំងកាយ ចិត្ត និងព្រះរាជទ្រព្យផ្ទាល់ របស់អាត្មាភាព ខ្ញុំព្រះករុណាខ្ញុំ រួមនិងពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស និងមានការចូលរួមពីរ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាយើ់ង ។

លោក ងួន ស្តេចភក្តី សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានមានប្រសាសន៌ថាកម្មវិធីចុះកម្មសិក្សារបស់សមណនិស្សិត-និស្សិត​មហាវិទ្យាល័យភាសាបាលីសំស្រ្កឹតនិងភាសាបរទេស ឯកទេសអក្សរសាស្រ្តអង់គ្លេសនេះ បង្កើតឡើងក្នុងគោលបំណងសំខាន់ៗចំនួន៦សំខាន់ៗគឺការអនុវត្តិផ្សារផ្ជាប់ជាមួយទ្រឹស្តី ការអនុវត្តិរបស់សមណនិស្សិត និស្សិតអាចទទួលបានបទពិសោធន៌ជាក់ស្តែងការបង្ហាញសមណនិស្សិត និស្សិត ពីរបៀបធ្វើកិច្ចតែងការបង្រៀន បង្ហាញពីរបៀបសរសេររបាយការណ៌បញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ដើម្បីបណ្តុះបណ្តាលសមណនិស្សិត និស្សិតអោយក្លាយជាគ្រូបង្រៀនបន្តរវេន្ត ប្រកបដោយគុណភាព នឹងសមត្ថភាពពេញលេញ និងដើម្បីបង្ហាញពីកម្មវិធីសិក្សាដល់សមណនិស្សិត និស្សិត ក៏ដូចជាសាធារណ:ជនទូទៅនៅក្នុងដេប៉ាតេម៉ង់ ពុទ្ធិកមហាវិទ្យាល័យសំស្រ្កឹត នឹងភាសារបរទេសឯកទេសអក្សរសាស្រ្តអង់គ្លេស នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាផងដែរ។

គួរបញ្ជាក់ថាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋដោយយោងតាមអនុក្រឹត្យលេខ៨៣ អនក្រ . ប ក ចុះថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០០៧ និងបានទទួលស្គាល់គុណភាពអប់រំពីគណកម្មាធិកាទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ហៅកាត់ (ACC)ក្នុងការបណ្តុះបណ្ដាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ហើយពុទ្ធិសាកលវិទ្យាល័យនឹងផ្តល់អាហារូបករណ៌១០០ភាគរយសម្រាប់ឆ្នាំសិក្សា២០១៨ ២០១៩នេះ ដល់សមនិស្សិត និស្សិតទាំងអស់ដែលចង់បន្តរការសិក្សាថ្នាក់បរិញ្ញាប័ត្រដែលចូលរៀនលើកទី១ នៅថ្ងៃ០១ខែវិច្ឆិកាឆ្នាំ២០១៨ នឹងលើកទី២នៅថ្ងៃ០៥ខែឧសភាឆ្នាំ២០១៨៕

Facebook Comments
Loading...