លោក ស៊ឹម សុផង់ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក

0
1962

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅ បានដាក់ម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រួតពិនិត្យសារជាតិញៀន និងរថយន្តកែឆ្នៃតទ្រុងវែងខុសលក្ខណៈបច្ចេកទេស នាវេលាវេលាម៉ោង ២០ និង៣០នាទី ដល់ម៉ោង២១ និង៣០នាទីយប់ ថ្ងៃសុក្រទី២១  ខែកញ្ញា ឆ្នាំ២០១៨ ដឹកនាំដោយ លោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌ នៅគោលដៅផ្លូវជាតិលេខ ៥ (ខាងមុខអនុវិទ្យាល័យព្រែកព្នៅ) សង្កាត់ព្រែកព្នៅ ។

កម្លាំងចូលរួមសរុបចំនួន: ៤៣នាក់ កម្លាំងPLសង្កាត់-ខណ្ឌចំនួន: 15នាក់ កម្លាំងPMខណ្ឌចំនួន: ១០នាក់ មន្ត្រីសាលាខណ្ឌចំនួន:០៨នាក់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ-សង្កាត់ចំនួន: ១០នាក់។

លទ្ធផលក្នុងការត្រួតពិនិត្យនេះ រថយន្តធំធន់ធ្ងន់ឆ្លងកាត់ចំនួន: ៣៥គ្រឿង​( តទ្រុងវែងខុសលក្ខណៈបច្ចេកទេសគ្មាន )។ ត្រួតពិនិត្យរថយន្តតូចឆ្លងកាត់ចំនួន:២៥ គ្រឿង​ ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន: ៣៩គ្រឿង​ អាវុធជាតិផ្ទុះឆ្លងកាត់គ្មាន ត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ គ្មាន៕

Facebook Comments
Loading...