មេទ័ពកំពូល ៣ រូប ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាផ្លូវការ

0
1621

ភ្នំពេញ៖ អតីតមេបញ្ជាការយោធាខេត្តព្រៃវែងដ៏អង់អាចក្លាហាន បច្ចុប្បន្នជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺ ឯកឧត្ដមឧត្ដមសេនីយ៍ឯក វង្ស ពិសេន ត្រូវបានរាជរដ្ឋាភិបាលក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជា អគ្គមេបញ្ជាការ នៃ កងយោធពលខេមរភូមិន្ទ ជំនួសឯកឧត្ដមនាយឧត្ដមសេនីយ៍ ប៉ុល សារឿន ដែលឡើងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ។

ចំណែកឯកឧត្តមនាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ ត្រូវតែងតាំងជា នាយសេនាធិការចម្រុះ ជំនួស ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ដែលឡើងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ។

ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ ត្រូវតែងតាំងជា មេបញ្ជាការកងទ័ពជើងគោក ជំនួស ឯកឧត្ដមនាយឧត្ដមសេនីយ៍ មាស សុភា ដែលឡើងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ។

ឧត្ដមសេនីយ៍ឯក​ វង្ស​ ពិសេន​
ឧត្ដមសេនីយ៍​ ឥត​ សារ៉ាត់
ឧត្ដមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​
Facebook Comments
Loading...