ប៉េតង់កម្ពុជាចេញទៅចូលរួមប្រកួតជើងឯកលើកទី៤៨ នៅកាណាដា

0
731

ភ្នំពេញ៖ សហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជាប្រកាសថានឹងបញ្ជូន ក្រុមកីឡាករប៉េតង់របស់ខ្លួនចំនួន៤នាក់និងគ្រូបង្វឹកមួយមួយរូបទៅ ចូលរួមព្រឹត្តការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកលើកទី៤៨ ឆ្នាំ២០១៨ផ្នែកបុរស នៅទីក្រុងកេបិក( Quebec) ប្រទេសកាណាដា។

ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៣រហូតដល់ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨។ ការប្រកួតជើងឯកពិភពលោកលើកនេះខាងសហព័ន្ធកីឡាប៉េតង់និងប៊ូលកម្ពុជានឹងបញ្ជូនក្រុមកីឡាករចំនួន៤នាក់ រួមមានកីឡាករ សុខ ចាន់មាន កីឡាករ យឹម សុភ័ណ្ឌ កីឡាករ ថោង ឈឿន និងកីឡាករ ស៊ីន វង់។

សូមបញ្ជាក់ថាសុខ ចាន់មាន គឺជាម្ចាស់មេដាយពិភពលោកដែលត្រូវចូលរួមការពារតំណែងរបស់ខ្លួន ។

សម្រាប់ការប្រកួតមានតែ២វិញ្ញាសាប៉ុណ្ណោះគឺវិញ្ញាសាវាយយកពិន្ទុនិងវាយ៣នាក់ទល់៣នាក់បុរស។ដោយការដឹកនាំដោយអ៊ិនគឹមស្រ៊ុនដែលជាអគ្គលេខាធិការរបស់សហព័ន្ធគឺជាប្រធានប្រតិភូ។ថ្ងៃទី១០កញ្ញាប្រតិភូនឹងចេញដំណើរទៅចូលរួមប្រកួត ។ នឹងចេញដំណើរនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨៕

Facebook Comments
Loading...