ស្ត្រីម្នាក់រៀបការជាមួយសាកសពសង្សារមុនពេលធ្វើពិធីបញ្ចុះពិតជាគួរឲ្យរំភើបចិត្តមែន

0
57737

ហ្វីលីពីន៖ តាមប្រភពព៍ត៌មានពីកាសែតហ្វីលីពីន The Philippine Inquirer បានផ្សាយឲ្យដឹងថា ស្ត្រីវ័យក្មេងម្នាក់បានឧទ្ទិសភក្តីភាពដ៏ស្មោះស្មគ្រ័បំផុតជូនទៅសពសង្សាររបស់ខ្លួនដោយនាងបានស្មគ្រ័ចិត្តរៀបការជាមួយមុនពេលធ្វើពិធីបញ្ចុះសាកសពនេះជាផ្លូវការកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ពិធីរៀបអាពាហ៍ពិពាហ៍រវាងមនុស្សនិងសាកសពនេះបានធ្វើឡើងនៅឯCauayan MemorialGarde ns ក្នុងទីក្រុងIsabela។ កូនក្រមុំនេះមានឈ្មោះZirineបានមកដល់ទីបញ្ចុះសពដើម្បីរៀបការជាមួយកូន កម្លោះឈ្មោះAnthony Macadangdangនៅពីមុខក្រុមគ្រួសាររបស់ាកសពបុរសនោះតែម្តង។ កូនកម្លោះនេះមានអាយុ២២ឆ្នាំត្រូវបានសម្លាប់កាលពីខែមុន បន្ទាបពីអ្នកជំនួញម្នាក់បានបើកបុកម៉ូតូរបស់គាត់ដែលគេសង្ស័យថា ជាការសងសឹកក្រោយពីមានជម្លោះរហូតដល់មានការវាយតប់គ្នាផង។

អាពាហ៍ពិពាហ៍ដ៏រំភើបចិត្តនេះបានប្រព្រឹត្តទៅដោយគូស្វាម៉ីភរិយាស្លៀកសម្លៀកបំពាក់ពណ៌ស បំពាក់ ចិញ្ចៀន។ប៉ុន្តែទោះយ៉ាងណាស្ត្រីវ័យក្មេងជាភរិយាមិនអាចបំពាក់ចិញ្ចៀននេះទៅក្នុងម្រាមដៃសាកសពប្តីរបស់ខ្លួនបានឡើយគឺគ្រាន់តែដាក់នៅក្បែរខ្លួនតែប៉ុណ្ណោះ៕

 

Facebook Comments
Loading...