បុរសដែលបំផ្ទុះគ្រាប់បែកនៅទីក្រុង Manchester អង់គ្លេស គឺជាជនភៀសខ្លួនមកពី លីប៊ី

0
1446

ជនបំផ្ទុះគ្រាប់បែកនៅទីក្រុង Manchester ប្រទេសអង់គ្លេស ឈ្មោះ Salman Abedi គឺជាជនភៀសខ្លួនមកពីប្រទេស លីប៊ី ក្នុងអំឡុងពេលមានសង្គ្រាមលើលីប៊ី កាលពីឆ្នាំ២០១៤ នឹងត្រូវបានជួយសង្គ្រោះដោយក្រុម Royal Navy ដែលជាកងកម្លាំងរបស់អង់គ្លេស។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា Salman Abedi និងប្អូនប្រុស Hashem ត្រូវបានគេប្រទះឃើញនៅព្រលានយាន្តហោះ Mitiga របស់លីប៊ី នឹងត្រូវបានក្រុមកងកម្លាំងពិសេស (Rada) ធ្វើការជួយនឹងជម្លៀសមកកាន់ទឹកដីចក្រភពអង់គ្លេស។

ប្រភពរដ្ឋាភិបាលមួយបានប្រាប់កាសែត Daily Mail ថា “ពួកយើងបានជួយសង្គ្រោះគាតពីប្រទេសលីប៊ី ប៉ុន្តែគេបែរជាប្រព្រឹត្តអំពើឃោរឃៅបែបនេះលើដីចក្រភពអង់គ្លេសទៅវិញ វាគឺជាអំពើក្បាត់ជាតិ” ។

សូមបញ្ជាក់ថា កាលពីខែឧសភាឆ្នាំ២០១៧ឆ្នាំមុន Abedi បានសម្លាប់មនុស្ស ២៧នាក់ ក្នុងនោះមានក្មេង៧នាក់ នៅកន្លែងប្រគុំតន្ត្រី Ariana Grande , Abedi បានផលិតគ្រាប់បែកនេះដោយខ្លួនឯង ហើយរុំជាប់នឹងខ្លួន បំផ្ទុះតែម្តង៕

ប្រភព ៖ RT 

Facebook Comments
Loading...