សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោត ឆ្នាំ២០១៨

0
1204

នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៦ឆ្នាំ២០១៨ ដែលធ្វើឡើងនៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ ពិធីដង្ហែរក្បួនគណបក្សគឺចាប់ពីកោះពេជ្រឆ្ពោះទៅកាន់ទីតាំងនាគបាញ់ទឹកមុខវត្តបទុម។

នៅព្រឹកនេះ មុននឹងចេញដង្ហែក្បួន សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញឡើងថ្លែងសារនយោបាយដែលមានខ្លឹមសារសំខាន់ជូនមហាជនដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតផងដែរ។ នៅក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការបោះឆ្នោតថ្ងៃនេះនឹងមានការជួបជុំសមាជិក សមាជិកាទាំងអស់នៅរាជធានីភ្នំពេញប្រមាណ ២៥ម៉ឺននាក់។

Facebook Comments
Loading...