រឿង សារ័ត្ន មិនខ្លាចអ្នកលេងកែងខុន ក្រុងថេប

0
1020

ភ្នំពេញ: អ្នកប្រដាល់កម្ពុជារឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១ ប្រកាសប្រកួតជាមួយកំពូលអ្នកលេងកែងថើខុន ក្រុងថេប(Khon Krongthep) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម លើសង្វៀនអាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២២កក្កដា។

សារ័ត្នជាអ្នកប្រដាល់ដែលមានរបៀបវ៉ៃល្អដែរតែនៅពេលជួបជាមួយគូប្រកួតដែលមានថ្វីកែងល្អនោះគេបែរជាញញើតហើយច្រើនតែវ៉ៃចេញលែងរួចតែម្ដង ។គេនៅចាំបានថាអ្នកប្រដាល់ការបង្ហាញមុខនៅស្រុកខ្មែរជាលើកដំបូងខុន ក្រុងថេបប្រើកែង និងកណ្ដាប់ដៃផ្ដួលជើងខ្លាំងកម្ពុជាផល សោភ័ណ្ឌឲ្យសន្លប់នៅទឹកទី១ ។

មានអ្នកប្រដាល់កម្ពុជាមិនតិចទេ ដែលត្រូវសន្លប់ក្រោថ្វីកែងអ្នកប្រដាល់ថៃរូបនេះ ហើយអ្នកប្រដាល់ថៃរូបនេះក៏ធ្លាប់សន្លប់ដោយសារអ្នកប្រដាល់កម្ពុជាញឹកញាប់ដែរ ។

សារ័ត្នមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ ៥៨ដង ចាញ់១៥ដង និងស្មើពិន្ទុ ៣ ដង ។ គេជាអ្នកប្រដាល់ដែលក្លាហានគ្រាន់បើនិងមានផ្លែវ៉ៃក៏មិនអន់ដែរ ។

ចំពោះខុនក្រុងថេបមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦៧ដង ចាញ់១៨ដង ។ នរណាផ្ដួលនរណារវាងអ្នកប្រដាល់ទាំង ២ រូបនេះ ?

Facebook Comments
Loading...