ម៉ាឡេស៊ីព្យាយាមសុំឲ្យចិនបញ្ចុះតម្លៃក្នុងការកសាងផ្លូវដែកដែលគេគឹតថាថ្លៃជ្រុលពេក

0
926

ប្រទេសម៉ាឡេស៊ី ៖​ ទន្ទឹមនឹងការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីណាជីបរ៉ាហ្សាក់ កាលពីរសៀលថ្ងៃអង្គារនេះ រដ្ឋាភិបាលម៉ា ឡេស៊ីក្រោមការដឹកនាំរបស់លោកមហាធៀរ មហាម៉េតបានប្រកាសឲ្យដឹងថា ពួកគេកំពុងធ្វើការងារ មួយចំនួនជុំវិញកុងត្រាក្នុងការសាងសង់ផ្លូវរថភ្លើងដែលគាំទ្រដោយរដ្ឋាភិបាលចិន ដែលមានតម្លៃខ្ពស់រហូតដល់៨១ប៊ីលានរ៊ីងហ្គីត(ប្រាក់ម៉ាឡេស៊ី)ឬប្រហែល២០ពាន់លានដុល្លារអាមេរិច។ម៉ាឡេស៊ីសុំឲ្យចិនពិចារណាឡើងវិញចំពោះតម្លៃនេះព្រោះគេគឹតថាថ្លៃជ្រុលពេក។

ផ្លូវដែកប្រវែង៦៨៨គីឡូម៉ែត្រនេះតភ្ជាប់ពីតំបន់ឆ្នេរភាគខាងកើតប្រទេសម៉ាឡស៊ីដែលជាផ្នែកមួយ នៅក្នុងគម្រោង ផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន ដោយភ្ជាប់ឆ្នេរភាគខាងកើតម៉ាឡេស៊ីទៅកាន់តំបន់ ឆ្នេរភាគខាងលិចដែលក្រីក្ររបស់ប្រទេសនេះ។

គម្រោងនេះត្រូវបានរដ្ឋាភិបាលចិនចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយដែលត្រូវបានចុះកិ ច្ចសន្យាក្នុងរជ្ជកាលដែលនាយករដ្ឋមន្ត្រីរុំស្រោបដោយអំពើពុករលួយ ណាជីប រ៉ាហ្សាក់កាន់អំណាច ។
លោកណាជីប រ៉ាហ្សាក់ត្រូវបានប្រជាជនម៉ាឡេស៊ីបោះឆ្នោតទម្លាក់ចោលកាលពីថ្ងៃទី៩ខែឧសភាឆ្នាំ ២០១៨កន្លងទៅនេះ។នៅថ្ងៃទី២ខែកក្កដានេះលោករ៉ាហ្សាក់ត្រូវបានប៉ូលីសចាប់ខ្លួនហើយ ៕

Facebook Comments
Loading...