សំនួរ-ចម្លើយអំពីបញ្ហាផ្លូវភេទ

0
6365

១-សំនួរ ៖ ការរួមសិចច្រើនលើកច្រើនដងក្នុងមួយអាទឹត្យ ជាពិសេសស្ថិតនៅក្នុងវ័យកំពុង ឡើងកផងនោះតើមានន័យជាមនុស្សល្មោភកាមគុណឬទេ?

ចម្លើយ ៖ ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងភាពយុវវ័យហើយមានតម្រូវការផ្លូវភេទញឹកញាប់ មិនមែនជារឿងប្លែកឬក៏ថាល្មោភកាមឬមិនល្មោភកាមនោះទេ។នេះជាតម្រូវការជាធម្មជាតិ សម្រាប់មនុស្សគ្រប់ៗរូបដែលស្ថិតក្នុងវ័យជាយុវជនកំពុងពេញខ្លាំង។

២-ឧបមាថាខ្ញុំជាមនុស្សប្រុស ពេលណាមើលសៀវភៅអាសអាភាសដែលមនុស្សប្រុសរួម ភេទជាមួយមនុស្សប្រុសគ្នាឯងវាតែងតែអូសទាញឲ្យមានអារម្មណ៍ស្រើបស្រាល ប៉ុន្តែបែរ ជាគ្មានអារម្មណ៍ព្រឺព្រួចបន្តិចណាទាល់តែសោះនៅពេលមើលរូបភាពមនុស្សប្រុសនិងមនុ ស្សស្រីរួមភេទជាមួយគ្នា។តើយុវជនដូចខ្ញុំនេះអាចជាហ្គេយ៍ (Gay)ដែរឬទេ ??

ចម្លើយ ៖ប្រសិនបើអ្នកចូលចិត្តមើលសៀវភៅ ឬមើលរូបភាពមនុស្សប្រុសរួមភទដូចគ្នាបែរ ជាមាន បែរជាកើតមានចំណង់បែបនេះមែននោះយើងអាចសន្និដ្ឋានអ្នកថាជាយុវបុរសម្នាក់ ដែលមានចិត្តខុសប្លែកពីយុវបុរសទូទៅហើយដែលតាមភាសាពេទ្យគេហៅថាអ្នកជាមនុស្សប្រុសដែលចូលចិត្តរួមភេទជាមួយភេទដូចគ្នាឬហៅថា Gayហើយ។

៣-តើការលេបទឹកកាមចូលក្នុងពោះអាចបង្កនាំឲ្យមានគ្រោះថ្នាក់ដែរឬទេ?

ចម្លើយ ៖ទឹកកាមឬ ទឹកអសុចិគឺជាសារធាតុម្យ៉ាងដែលហូរចេញមកពីរាងកាយរបស់មនុ ស្សប្រុសតាមរយៈប្រដាប់បន្តពូជ។ក្រៅពីទឹកអសុចិហើយនៅមានសារធាតុមួយចំនួនទៀត ដែលហូរចេញមកដូចជាអង់ស៊ីម ប្រូទីន ស្ករ និងអំបិល។ដូច្នេះការលេបទឹកកាមឬអសុចិ ទៅក្នុងពោះពិតជាមិនមានគ្រោះថ្នាក់អ្វីដល់សុខភាពឡើយលើកលែងតែទឹកកាមនោះចេញ មកពីបុរសដែលមានរោគនៅក្នុងខ្លួន។

៤-សំនួរ៖ ហេតអ្វីបានជានៅពេលសម្រេចកាមដោយខ្លួនឯង បែរជាកើតមានអាការៈឈឺ នៅក្នុងពោះទៅវិញ?

ចម្លើយ ៖ កុំចាំបាច់ភយ័ពីរឿងនេះ។ប្រសិនបើអ្នកជួយជម្រុញតណ្ហាដោយខ្លួនឯងដើម្បីបានឈានទៅដល់ចំណុចគោលដៅនៃតម្រេកអ្នកតែងតែប្រតិបត្តិនៅត្រង់ចំណុចអវៈយវៈភេទនេះឯង ជាមួយនឹងការស្រមើស្ម័យទៅរករូបភាពអាសអាភាសផ្សេងៗដើម្បីជួយអារម្មណ៍ឲ្យកាន់តែ ពុះកញ្ជ្រោលឡើង។ចំណែកអាការៈឈឺត្រង់បរិវេណពោះគឺអាចបណ្តាលមកពីការឃាំងដំ ណើរចរន្តឈាមនិងការរួញនៃសាច់ដុំដែលជាធម្មតាវាក៏បាត់ទៅវិញដោយឯកឯងបន្ទាប់ពី មួយរយៈមក៕

Facebook Comments
Loading...