អាជ្ញាធខេត្តកំពង់ឆ្នាំងបានបន្តយុទ្ធនាការចែកមួកការពារសុវត្ថភាពជូនប្រជាពលរដ្ឋជូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ

0
1634

កំពង់ឆ្នាំង៖ អាជ្ញាធខេត្តកំពង់ឆ្នាំងបន្តយុទ្ធនាការចែកមួកការពារសុវត្ថភាពជូនដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវទៀតហើយ ។ សេចក្តីរាយការបានអោយដឹងថាយុទ្ធនាការចែកមួកការពារសុវត្ថភាពធ្វើឡើងនៅថ្ងៃទី១៩មិថុនា២០១៨កន្លងទៅនេះបានចែកមួកជូនបងប្អូនប្រជាពលរដ្ឋបានចំនួន៥០មួក ។ យុទ្ធនាការចែកមួកការពារសុវត្ថភាពធ្វើឡើងនៅភូមិព្រៃខ្មែរឃុំរលាប្អៀរស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងដែលរៀបចំឡើងដោយអនុប្រធានគណះកម្មាធិការសុវត្ថភាពចរាចរណ៍ខេត្តកំពង់ឆ្នាំងក្រោមការដឹកនាំរបស់ប្រធានមន្ទីសាធារណះការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងលោក កែវពៅ  ។

អនុប្រធានគណះកម្មាធិការសុវត្ថភាពចរាចរណ៍ខេត្តកំពង់ឆ្នាំងលោក កែវពៅ បានបញ្ជាក់ថាយុទ្ធ យុទ្ធនាការដែលធ្វើឡើងនាពេលនេះគឺដើម្បីអោយបងប្អូនប្រជាពលរដ្ឋឆ្លើយជាសំណួស្តីពីច្បាប់ចរាចរណ៍និងដើម្បីអោយប្រជាពលរដ្ឋស្វែងយល់ដឹងពីអំពីសារះប្រយោជន៍នៃការពាក់មួកការពារសុវត្ថភាពចរាចរណ៍ទាំងអស់គ្នាក្នុងការធ្វើដំណើរ ។ ចំណែកអ្នកបើកបររថយន្តត្រូវតែពាក់ខ្សែក្រវ៉ាត់ជាប្រចាំក្នុងពេលបើកបរ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹងនិងប្រើប្រាស់គ្រឿងញៀន មិនបើកបរហួសល្បឿនកំណត់ ការវ៉ាឬជែងក្នុងស្ថានភាពគ្រោះថ្នាក់នោះឡើយ ។ លោកថាអត្រាគ្រោះថ្នាក់ចរាចរណ៍លើផ្លូវក្នុងឆ្នាំ២០១៧កន្លងទៅមានការថោយចុះ ប៉ុន្តែករណីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅតែមានការកើនឡើង ។ ដោយឡែកអ្នករងរបួសមានការថោយចុះគួអោយកត់សំគាល់ហើយក្នុងនោះមាន៧៧%គឺជាទោចក្រយានយន្តក្នុងចំណោមនោះគឺ៦៧%ជាអ្នកបើកបរដោយមិនមានពាក់មួកការពារសុវត្ថភាព ។

អនុប្រធានគណះកម្មាធិការសុវត្ថភាពចរាចរណ៍ខេត្តកំពង់ឆ្នាំងលោក កែវពៅ បានអោយដឹងទៀតថាសម្រាប់យុទ្ធនាការពាក់មួកការពារសុវត្ថភាពនៅពេលនេះបានបំពាក់មួកការពារសុវត្ថភាពជូនប្រជាពលរដ្ឋធ្វើដំណើរបានចំនួន៥០មួក ។ លោកថា ក្រៅពីនេះមន្ត្រីជំនាញនៃមន្ទីសាធារណះការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានធ្វើការចែកជូននូវសៀវភៅច្បាប់ចរាចរណ៍និងបិទចំណាំងផ្លាតដល់យានយន្តនិងទោចក្រយានយន្តជាច្រើនផងដែរ  លោកថានេះជាលើកទី១២ហើយក្នុងការចែកមួកការពារសុវត្ថភាពជូនប្រជាពលរដ្ឋដោយសរុបចំនួន១៤៩២មួកក្នុងនោះមន្ទីសាធារណះការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងនិងបន្តធ្វើការចែកជូនប្រជាពលរដ្ឋនៅតាមបណ្តាស្រុកទាំង៨ក្នុងខេត្តកំពង់ឆ្នាំង ។

គួបញ្ជាក់ផងដែរថាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៅក្នុងថ្លែងសុន្ទរកថាកាលពីដើមឆ្នាំ២០១៨នេះគឺជាឆ្នាំប្រឆាំងនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ៕ សុក្ខារិនកំពង់ឆ្នាំង

Facebook Comments
Loading...