វគ្គបណ្តុះបណ្តាល Open Water Swimming

0
995

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋានវិញ្ញាសាហែលទឹកចម្ងាយឆ្ងាយ “Open Water Swimming” នៅអាងហែលទឹកនៃមណ្ឌលតេជោ ហ៊ុន សែន ទីរួមខេត្តកំពង់ចាមបានបញ្ចប់ហើយដោយទទួលបានលទ្ធផលល្អ
វគ្គនេះមានសិក្ខាកាមចំនួន១៦នាក់មាននារីក្នុងនោះខេត្តកំពងចាម៥នាក់ខេត្តត្បូងឃ្មុំ៥នាក់រាជធានីភ្នំពេញ៥នាក់ និងខេត្តពោធិ៍សាត់។វគ្គនេះបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរខេត្តកំពង់ចាម ។

លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ថានេះជាវគ្គដំបូងហើយរបស់សហព័ន្ធខ្មែរកីឡាហែលទឹក។សូមបញ្ជាក់ថាវិញ្ញាសាហែលទឹកចម្ងាយឆ្ងាយ“Open Water Swimming”នេះសហព័ន្ធទើបតែបើកជាលើកដំបូងប៉ុណ្ណោះហើយជាវគ្គមូលដ្ឋានប៉ុណ្ណោះ ។

វគ្គនេះសិក្សាលម្អិតទៅលើទ្រឹស្ដីជាមូលដ្ឋាន និង វិធីសាស្រ្តក្នុងការបង្ហាត់ ចិត្តសាស្រ្តក្នុងការបង្ហាត់វិធីធ្វើឲ្យសិស្សរីករាយក្នុងការហ្វឹកហាត់ សិក្សាពីការកំដៅសាច់ដុំមុនការប្រកួត និងការសម្រួលសរសៃប ន្ទាប់ពីការប្រកួតបានបញ្ចប់ ។

បើតាមការឲ្យដឹងបន្ថែមនោះថាបន្ទាប់ពីវគ្គបណ្ដុះបណ្ដាលហែលទឹកចម្ងាយឆ្ងាយ Open Water Swimming” នេះទៅសហព័ន្ធត្រៀមនឹងបើកវគ្គបណ្ដុះបណ្ដាលវិញ្ញាសាលេងបាល់ក្នុងទឹក(Water Polo)ទៀតផង ។លោកគីរី បញ្ជាក់ថាការបណ្ដុះបណ្ដាលវិញ្ញាសាបាល់ទឹកនេះគឹត្រូវការបង្រៀនដោយគ្រូបរទេសព្រោះក្រៅពីយល់ដឹងពីបច្ចេកទេសនោះក៏ត្រូវដឹងពីបទបញ្ជាប្រកួត និង ច្បាប់ប្រកួតទៀតផង ។

Facebook Comments
Loading...