សុំណុំរឿង រង្វាន់តែអូឈិ បានបញ្ជូនដល់ស្នងការខេត្តហេីយ

0
839

ត្បូងឃ្មុំ៖ សំណុំរឿង រង្វាន់តែអូឈិ ដែលល្បីកក្រេីកពេញសង្គមហ្វេសប៊ុកនោះ ឥលូវនៅតែក្តៅដដែល ដោយសម្លាញ់ទាំងពីរនាក់ (ម្នាក់ឈ្មោះ ហែម និមុល និងម្នាក់ទៀត ឈ្មោះ សែម កាណាន់ ) ចង់បានផលលាភផ្តាច់មុខរៀងៗខ្លួន សមត្ថកិច្ចនគរបាលស្រុកមេមត់បានប្រេីអស់យុទ្ធវិធី ក្នុងការសម្របសម្រួលបញ្ចប់រឿង តែគ្មានលទ្ធផល ឥលូវសម្រេចជាឯកច្ឆន្ទ បានបញ្ជូនផលលាភ យ៉ាងក្តៅគគុកនេះ ទៅស្នងការដ្ឋានខេត្ត ជាអ្នកធ្វេីការចាត់ការបន្តវិញម្តង ។

លោក ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងទទួលព្រហ្មទណ្ឌខេត្ត បានបញ្ជាក់ថា រឿងនឹង ក្រោយពីសមត្ថកិច្ចនគរបាលស្រុកមេមត់ ធ្វេី ការសម្របសម្រួលរយៈពេល២ថ្ងៃ មិនទទួលបានលទ្ធផល ឥលូវសំណុំរឿងនេះ បានបញ្ជូនដល់ការិល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ​ ដេីម្បីធ្វេីការសម្របសម្រួលបន្ត តែនៅតែមិនទទួលបានលទ្ធផល ដូច្នេះប៉ូលីសបានផ្តុំសំណុំរឿងដេីម្បីបញ្ជូនទៅតុលាការ ដោយគាត់មិនត្រូវរ៉ូវគ្នា គ្មានសមត្ថកិច្ចណាចាត់ការបានទេ ប៉ូលីសគ្រាន់តែប្រមូលអង្គហេតុ សកម្មភាព ដែលគាត់មិនត្រូវរ៉ូវគ្នានៅមូលដ្ឋានណុង។

ប៉ុន្តែឥលូវនេះបញ្ជូនមិនទាន់បានដោយសារយេីងកំពុងប្រមូល ភស្តុតាង និងសាក្សីបន្ថែមទៀតដេីម្បីបូកសរុបបញ្ជូនទៅតុលាការ ៕

Facebook Comments
Loading...