ជំនួបកំពូលត្រាំ-​គីម ចាប់ផ្ដើមជាផ្លូវការ

0
1036

ជំនួបកំពូលរវាងប្រធានាធិបតិអាមេរិក លោក ដូណាល់​ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន ចាប់ផ្ដើមជាផ្លូវការហើយនៅម៉ោង០៩៖០០នាទីព្រឹកនេះ (ម៉ោងនៅសិង្ហបុរី) ជាមួយការចាប់ដៃគ្នាទៅវិញទៅមករវាងមេដឹកនាំនៃ ប្រទេសទាំងពីរ។

កិច្ចកំពូលជាប្រវត្តិសាស្ត្រអាមេរិក-កូរ៉េខាងជើង ​បានចាប់ផ្ដើមប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារនេះ នៅឯសណ្ឋាគារ Capella លើកោះ Sentosa របស់ប្រទេសសិង្ហបុរី ដោយផ្ដោតសំខាន់លើការរំសាយអាវុធនុយក្លេអ៊ែរ​របស់កូរ៉េខាងជើង ជាថ្នូរនឹងការទទួលបាន សម្បទានសេដ្ឋកិច្ច ក៏ដូចជាការធានាសន្តិសុខ​​​ពីសហរដ្ឋអាមេរិក រួមទាំងសន្តិភាពជាអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ និងបញ្ហាមួយចំនួន ទៀត ដែលទាក់ទិននឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Facebook Comments
Loading...