ពូទីនទស្សន៍ទាយ ៖ បើសង្គ្រាមលោកលើកទី៣ផ្ទុះឡើងអារ្យធម៌ពិភពលោកនឹងវិនាសទាំងស្រុង

0
437

លោកប្រធានាធិបតីរុស្សីវ្ល៉ាឌីមៀរ ពូទីនបានថ្លែងតាមរយៈការផ្សាយបន្តផ្ទាល់ក្នុងបណ្តាញទូទស្សន៍ របស់រុស្សីថា សង្គ្រាមពិភពលោកថ្មីមួយ នឹងបញ្ចប់ទាំងស្រុងអារ្យធម៌មនុស្សជាតិ ។ ហេតុដូច្នេះមហាអំណាចពិភពលោកត្រូវតែប្រឹងប្រែងកាត់បន្ថយនូវជម្លោះជាសកល។

ដោយថ្លែងយោងទៅដល់ជម្លោះជាសកលថ្មីមួយនេះ លោកពូទីនបានរំលឹកទៅដល់សំដីរបស់បិតាស្ថាបនិកសារធាតុបរមាណូ លោកAlbert Eintein ដែលបានព្រមានថា ៖ ខ្ញុំមិនដឹងថាតើសង្គ្រាមលោកលើកទី៣វាអាចកើតមាន ឬក៏អត់នោះទេ? ប៉ុន្តែបើវាកើតមានមែន នោះសង្គ្រាមលោកលើកទី៤នោះគេនឹងត្រូវប្រយុទ្ធគ្នាដោយ ប្រើឈើចាក់ធ្មេញនិងដុំថ្មម្តងវិញហើយ

។លោកពូទីនបាននិយាយទៀតថា៖ បើយើងយល់ថា សង្គ្រាមលោកលើកទី៣គឺជាទីបញ្ចប់នៃអារ្យធម៌រុងរឿងរបស់មនុស្សជាតិហើយនោះ យើងត្រូវតែរួម គ្នានាំយកពិភពលោកនេះឲ្យចេញផុតពី ភាពជ្រុលនិយមណាមួយ សកម្មភាពដែលនាំទៅដល់គ្រោះ ថ្នាក់ដ៏ធ្ងន់ធ្ងរណាមួយដែលអាចគម្រាមទៅដល់អារ្យធម៌មនុស្សជាតិរបស់យើងទាំងអស់គ្នា៕

Facebook Comments
Loading...