គូរប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦០គីឡូក្រាម

0
583

ភ្នំពេញ: ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវប្រភេទទម្ងន់៦០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍សម្រាប់រសៀលថ្ងៃទី២​មិថុនាចាប់ផ្ដើមចេញដំណើរហើយ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ឡុង ជិនក្លិបខ្លារខិនមានរិទ្ធប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះផាតធូ (Phat Thou) ។

អ្នកប្រដាល់ថៃរូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរបានម្ដងដែរតែគេមិនមែនជាអ្នកប្រដាល់ដែលខ្លាំងណាស់ណានោះទេ ។គេមានជំនាញប្រើកណ្ដាប់ដៃ និង ទាត់មិនតែប៉ុណ្ណោះកម្លាំងរបស់គេអាចតស៊ូបាន៥ទឹកដោយគ្មានបញ្ហាទៀតផង ។

អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៦៦ដង ចាញ់១០ដង និងស្មើពិន្ទុ ១ ដង ។ចំពោះអ្នកប្រដាល់កម្ពុជាឡុង ជិនវិញក៏ជាអ្នកខ្លាំងមួយរូបដែរគេមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥១ដង ចាញ់១៤ដង ស្មើពិន្ទុ ២ ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន១០ដង ។ នរណាជួបសំណាងល្អនៅថ្ងៃដំបូងនេះ ?

យុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធត្រូវជួបប្រកួតជាដំបូងគេជាមួយអ្នកប្រដាល់ថៃឈ្មោះតូ តូ(TO TO)សូមបញ្ជាក់ថានេះជាលើកដំបូងហើយដែលអ្នកប្រដាល់ថៃរូបនេះមកប្រកួតនៅស្រុកខ្មែរហើយមិនមាននរណាដឹងថាអ្នកប្រដាល់ថៃរូបនេះមានសមត្ថភាពប៉ុណ្ណា និង វ៉ៃរបៀបណាឡើយ ។

បើតាមស្ថិតិប្រកួតដែលស្ថាននីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍មកនោះថាអ្នកប្រដាល់ថៃរូបនេះទើបតែមានប្រវត្តិប្រកួតចំនួន៥៥ដង ឈ្នះ៤៤ដង ចាញ់១១ដងប៉ុណ្ណោះ ។ តែបើតាមការបញ្ជាក់របស់លោកថៃ អ៊ូដែលជាអ្នកដឹកនាំអ្នកប្រដាល់ថៃមកប្រកួតនៅស្ថាននីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍នោះថាលោកមិនធ្លាប់ឃើញអ្នកប្រដាល់ថៃរូបនេះវ៉ៃទេតែអ្នកដឹកនាំក្លិប និង គ្រូបង្វឹករបស់គេប្រាប់មកថាគេអាចវ៉ៃបានល្អមើលគឺសមត្ថភាពរបស់គេប្រហាក់ប្រហែលគ្នាជាមួយនឹងអ្នកប្រដាល់ខ្មែរដែរ ។

ចំពោះយក្សផ្លែឬវិញមានប្រវត្តិប្រកួតចំនួន១៥៥ដង ឈ្នះ១៣០ដង ចាញ់ ២១ដង និងស្មើពិន្ទុ ៤ ដង ។ជំនួបនៅថ្ងៃបើកសង្វៀនដំបូងបែបនេះនរណាជួបសំណាងល្អ ?

Facebook Comments
Loading...