តុលាការប្រជាជនកាត់ទោសប្រហារជីវិតបុរសកូឡំប៊ីម្នាក់ដែលរំលោភយ៉ាងអាក្រក់អាក្រី

0
666

តាមកាសែតDaily Mail ផ្សាយនៅថ្ងៃទី៣០ខែឧសភាបានឲ្យដឹងថា បុរសម្នាក់ជាជនជាតិកូឡំប៊ីត្រូវ បានហ្វូងមហាជនកូឡំប៊ីដ៏ច្រើនកុះករវាយរហូតដល់ស្លាប់នៅតាមដងផ្លូវ។ បុរសនេះមានឈ្មោះថា Boca de Perro ឬមានរហស្សនាមថា អាមាត់ឆ្កែបានរងការចោទថាបានរំលោភស្ត្រីមាមផ្ទៃពោះម្នាក់និងបានរំលោភកុមារីអាយុ៤ឆ្នាំម្នាក់ទៀតផង។

ប៉ូលីសបានព្យាយាមរារាំងសកម្មភាពដ៏ឃោរឃៅរបស់ហ្វូងមហាជននេះដែរ ប៉ុន្តែវាបានយឺតពេលបន្តិចទៅហើយ។ គេឃើញឈាមហូរដាបនៅកន្លែងកើតហេតុ ហើយជននេះក៏បានដាច់ខ្យល់ស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យនៅពេលដែលមានរបួសក្បា លយ៉ាធ្ងន់ធ្ងរ។

តាមរបាយការណ៍បានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះម្នាក់អាយុ១៧ឆ្នាំបាននិយាយប្រាប់ម្តាយរបស់ខ្លួនអំ ពីសកម្មភាពបុរសនេះដែលបានរំលោភនាង ។ប៉ុន្តែម្តាយនាងបានហាមមិនឲ្យយករឿងនេះទៅនិយា យប្រាប់អ្នកណាទេ ព្រោះខ្លាចបុរសនេះគុំកួនជាមួយគ្រួសារនាង ហើយវាមកសម្លាប់ចោលអស់ទាំង គ្រួសារ ពីព្រោះថាគ្រួសារនាងរស់នៅតំបន់ភ្នំឆ្ងាយដាច់ស្រយាល៕

Facebook Comments
Loading...