លោកសង្ឃមួយអង្គទៀត ត្រូវរុញចូលទ្រុងក្រោយចាប់ស្រាតស្បង់ចោលអស់

0
1011

រឿងអាស្រូវនៃមន្ត្រីសង្ឃថៃមិនទាន់បានធូរស្បើយនៅឡើយទេគឺកំពុងតែជាប់ពពាក់ពូនគ្នាដូចសម្លកំពិស។តាមកាសែតបាងកកប៉ុស្ត៍នៅថ្ងៃទី៣១ខែឧសភានេះបានឲ្យដឹងថា កាលពីថ្ងៃពុធម្សិលមិញ នេះព្រះសង្ឃមួយអង្គទៀតព្រះនាម ព្រហ្ម សិទ្ធីគង់នៅវត្ត សាកេតត្រូវបានចាប់ស្រាតស្បង់ចេញហើ យបញ្ជូនទៅឃុំខ្លួនតែម្តងក្រោយពីតុលាការបានសម្រេចមិនឲ្យសង្ឃនេះនៅក្រៅឃុំព្រោះខ្លាចប៉ះពាល់ដល់ការស៊ើបអង្កេតរឿងក្តី ដែលកំពុងទាក់ទិនទៅដល់មន្ត្រីជាន់ខ្ពស់សង្ឃជាច្រើនអង្គទៀត។

លោកសង្ឃដែលបានក្លាយជាគ្រហស្ថវិញហើយនោះគឺលោកព្រហ្មសិទ្ធីអាយុ៦០ឆ្នាំមានឈ្មោះពិតថា ថុងចៃ ស៊ូខូត្រូវបាននាំទៅឃុំខ្លួននៅពន្ធ នាគារក្នុងទីក្រុងបាងកកហើយ។គួរបញ្ចាក់ថានៅពេល ដែលមានការចាប់ខ្លួនមន្ត្រីសង្ឃជាច្រើនអង្គកាលពីសប្តាហ៍មុនរហូតធ្វើឲ្យរង្គើរដល់ប្រទេសកាន់សាសនាព្រះពុទ្ធមួយនេះ ព្រះសង្ឃព្រហ្ម សិទ្ធីបានរត់ចោលវត្តសាកែវជិតមួយអាទិត្យ ហើយទើបតែចូលប្រគល់ខ្លួឲ្យប៉ូលីសកាលពីថ្ងៃពុធម្សិលមិញនេះ។ លោកសង្ឃទាំងអស់ត្រូវជាប់ចោ ទពីបទពុករលួយកឹបកេងលុយវត្ត និងបង្កើតអង្គការនយោបាយខុសច្បាប់ព្រមទាំងបទចោទដទៃជា ច្រើនទៀត៕

Facebook Comments
Loading...