កសិករចិញ្ចឹមគោ ធំធាត់លឿន ដោយឲ្យស៊ីស្មៅ អូស្ត្រាលី

0
1545

ត្បូងឃ្មុំ៖ កសិករ ភូមិអំពិលជ្រុំ និង ភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បាននាំគ្នាចិញ្ចឹមគោ តាមលក្ខណៈបច្ចេកទេស ដោយឲ្យវាស៊ីស្មៅ បួនប្រភេទ គឺ ១-ស៊ីមួង ២-ស្តាយឡូ ៣-ម៉ូលឡាតូ និងទិ៤-យីននា ដែលជាប្រភេទស្មៅនាំចូលមកពីប្រទេសថៃ (ប្រភពដើមប្រទេសអូស្ត្រាលី) ធ្វើឲ្យគោ ធំធាត់លឿនជាង ការចិញ្ចឹមតាមលក្ខណៈធម្មជាតិ ព្រោះស្មៅទាំង៤ប្រភេទនេះ មានសារធាតុប្រូតេអ៊ីនច្រើនជាងស្មៅយើងធម្មតា ។ កសិករទាំង២ភូមិនេះ សប្បាយចិត្តដាំស្មៅ នឹងចិញ្ចឹមគោ ធ្វើឲ្យជីវភាពពួកគាត់ ប្រសើរជាងមុនជាលំដាប់ ។

លោក ធឿន ធីម ដែលជាតំណាងកសិករទាំង២ភូមិបានបញ្ជាក់ឲ្យដឹងថា តាំងពីពួកគាត់នាំគ្នាដាំស្មៅទាំង៤ប្រភេទនេះមក ឃើញថា ងាយស្រួលជាងយើងចញ្ចឹមគោឲ្យវាស៊ីស្មៅតាមវាល តាមស្រែឬ តាមកន្លែងផ្សេងៗនោះ បើយើងមានដីទំហំ១ហិចតា កសិករដាំស្មៅ ប្រភេទ៤មុខខាងលើ យើងអាចចិញ្ចឹមគោបាន ចំនួន១៦ក្បាល គឺច្រូតស្មៅដាក់ឲ្យវាស៊ីវិលជុំ គ្រាន់តែខែប្រាំងយើងត្រូវការបាញ់ទឹកដាក់ចំការស្មៅក្នុង១ខែចំនួន៣ដង ហើយស្មៅទាំង៤ប្រភេទនេះ កសិករត្រូវប្រើជីលាមកគោដាក់ជាការល្អ ព្រោះជីលាមកគោវាជួយឲ្យដីធូរ ធ្វើឲ្យស្មៅចាក់ឫសបានល្អ និងងាយលូតលាស់ ។
លោក ធីម បានបញ្ជាក់ទៀតថា ក្នុងស្មៅទាំង៤ប្រភេទនេះទៀតសោត គឺប្រភេទដែលល្អ គឺប្រភេទស្មៅ ទី១-ស៊ីមួង ល្អជាងគេ ដោយវាមានជាតិប្រូតេអ៊ីនច្រើនជាងគេ ដាំឆាប់ដុះ ធន់នឹងអាកាសធាតុ គោស៊ីឆាប់ធំលឿន កសិករដែលមានដីធំងាយដាំ ងាយស្រួលអាចផ្គត់ផ្គង់គោស៊ី ។

ការចិញ្ចឹមគោកសិករអាចលក់បានថវិកាពី៣០ ទៅ៤០លាន ក្នុងមួយឆ្នាំ ក្នុងទំហំដី១ហិចតា ហេីយសព្វថ្ងៃ ទីផ្សារ ក្នុងស្រុកក៏មាន លក់ទៅក្រៅក៏បាន តែឆ្នាំនេះតម្លៃគោចុះថោកជាងរាល់ឆ្នាំ កាលពី៣ឆ្នាំមុន គោថ្លៃគិតត្រឹមឆ្នាំ២០១៨នេះ ខុសគ្នារហុតដល់ពាក់កណ្តាលឯណោះ ។ ហើយកសិករទាំង២ភូមិខាងលើប្រមាណ២០ភាគរយបាននាំគ្នាចិញ្ចឹមគោ ដែលទទួលបានជីវភាពប្រសើរជាងមុន នឹងមិនធ្វើចំណាកស្រុកថែមទៀតផងដែរ ៕

Facebook Comments
Loading...