មន្ត្រី​នគរបាល​ជាតិ​ម្នាក់ ដែលអំពើ​ហិង្សា​លើ​យុវជន​ម្នាក់​វាយដំ​យ៉ាង​ព្រៃផ្សៃ ត្រូវបានបញ្ជូនមកតុលារការ

2
6400

ភ្នំពេញ ៖ មន្ត្រី​នគរបាល​ជាតិ​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​៤​ទៅ​៥​នាក់ ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​យុវជន​ម្នាក់​វាយដំ​យ៉ាង​ព្រៃផ្សៃ កាលពី​យប់​ថ្ងៃ​ទី​២៤ ឧសភា នៅ​ចំណុច​ផ្លូវ​លេខ​៣៦០ កែងផ្លូវ​១០៥ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃចាប់ខ្លួន ​និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ថ្ងៃ​ទី​២៦ ឧសភា ក្រោម​ការ​ចោទ​ប្រកាន់​​ពី​បទ​ហិង្សា​​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ។

មន្ត្រី​នគរបាល​រូប​នោះ​ មានឈ្មោះ សុ​ន ពិសាល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ឋានន្តរស័ក្តិ​ជា​ព្រិ​ន្ទ​បាល​ឯក និង​មាន​តួនាទី​ ជា​នាយ​រង​ផ្នែក​បន្ទប់ពិសោធន៍​នៅ​នាយកដ្ឋាន​នគរបាល​ប​ច្ចេស​ទេស​និង​វិទ្យាសាស្ត្រ មាន​អា​ស័​យ​ដ្នា​ន​ស្នាក់​នៅផ្ទះ​លេខ​២៦៣​បេ ផ្លូវ​លេខ​២៦១ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​រង​របួសធ្ងន់​ត្រង់​ចិញ្ចើម​ខាងស្តាំ និង​ដៃ​មាន​ជាប់​ខ្នោះ​នៅឡើយ​ពេល​នាំ​មក​ដល់​មន្ទីរពេទ្យ ។ បន្ទាប់​ពី​គ្រូពេទ្យ​ធ្វើការ​ព្យាបាល​រួច ក្រុម​គ្រួសារ​យុវជន​រង​គ្រោះ​ត្រូវ​បាន​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ ក្រុម​គ្រួសារ​យុវជន​រង​គ្រោះ​បាន​អំពាវនាវ​ដល់​សម្ដេច​ក្រឡាហោម ស ខេ​ង ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សុំ​ជួយ​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ផង ព្រោះ​ក្រុម​សមត្ថកិច្ច​ទាំង​នោះ វាយ​ជន​រង​គ្រោះ​រួច​យក​ទៅ​ដាក់​ក្នុង​ក្រសួងមហាផ្ទៃ​ដោយ​គ្មាន​ការ​ទទួលខុសត្រូវ​បន្តិច​ណា​សោះ ។ ពិសេស​សូម​ជួយ​ស្វែង​រកមុខ​សមត្ថកិច្ច​ទាំងនោះ​យក​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​ផង កុំឱ្យ​អាង​ខ្លួន​មាន​អំណាច​បុណ្យ​ស័​ក្កិ​ចង់វាយ​ធ្វើបាប​ប្រជាជន​តូចតាច​ស្រេច​តែ​អំពើ​ចិត្ត​បែប​នោះ ។

Facebook Comments
Loading...

2 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here