កម្ពុជា នឹង​មានភ្លៀង​ធ្លាក់​រាយប៉ាយ​ស្ទើរ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី១ ដល់ ថ្ងៃទី៨ ខែ​មិថុនា

0
8523

ភ្នំពេញ៖ កម្ពុជា នឹង​មានភ្លៀង​ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី១ ដល់ ថ្ងៃទី៨ ខែ​មិថុនា ឆ្នាំ​២០១៨។ ការ​ធ្លាក់ភ្លៀង​ក្នុង​លក្ខណៈ​ជាប្រព័ន្ធ ងាយនឹង​បង្ក​ឱ្យមាន​ជំនន់​ទឹកភ្លៀង ពិសេស​តំបន់​ទំនាប​កណ្តាល។ នេះ​បើតាម​សេចក្តីជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅថ្ងៃ​ទី២៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ។

ក្រសួង​បាន​ព្យាករ​ថា ការ​ធ្លាក់ភ្លៀង​បែបនេះ គឺ​ដោយសារតែ​នៅថ្ងៃទី​១ ខែ​មិថុនា​ខាងមុខ​នេះ ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) នឹង​កើតមាន​ឡើង ដោយ​អូស​កាត់ពី​លើ​ប្រទេស​កម្ពុជា (ពី​ភាគ​ពាយ័ព្យ ទៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស)។

តំបន់​ទំនាប​កណ្ដាល មាន​ដូចជា រាជធានី​ភ្នំពេញ ខេត្ត​ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល​ ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​កំពង់ធំ។

ក្រសួង​បន្ថែម​ថា បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្រ្តាក់ នៅតែ​បន្ត​មាន​ឥទ្ធិពល​ខ្លាំង ទាំងនៅ​ក្នុង​សប្តាហ៍​នេះ និង​សប្តាហ៍​ខាងមុខ៕

Facebook Comments
Loading...