បុរសមូស្លឹមស្នេហាក្រមុំហិណ្ឌូទទួលរងការវាយប្រហារយ៉ាងដំណំ

1
14556

តាមប្រភពសារព័ត៌មានRT បានផ្សាយឲ្យដឹងនៅថ្ងៃទី២៨ឧសភានេះថា នៅក្នុងប្រទេសឥណ្ឌាមានបុរសម្នាក់ បានទទួលរងការគម្រាម និងការវាយតប់យ៉ាងធ្ងន់ធ្ងរដោយក្រុមមនុស្សនៅភាគខាងជើងប្រទេស ដោយសារតែបុរសនេះមានចំណងទាក់ទងជាមួយស្ត្រីដែលកាន់សាស នាហិណ្ឌូ។

ហេតុការណ៍វាយតប់នេះត្រូវបានគេបង្ហោះតាមអនឡាញហើយដែលវា បានកើតឡើងនៅក្នុងទីក្រុងKanpurជារដ្ឋភាគខាងជើងនៃប្រទេសឥណ្ឌា។

បុរសម្នាក់នេះមានឈ្មោះថា មហាម៉ាត់ រីស្វាន់ អាយុ២៤ឆ្នាំបានធ្វើដំណើរទៅកាន់ស្ថានីយ៍ រដ្ឋភ្លើងដើម្បីជួបមិត្តភក្តិស្រីជាក្រមុំកាន់សាសនាហិណ្ឌូ។ពេលឃើញដូច្នោះហ្វូងមនុស្សដែលមានកំហឹងបានព្រួតចាប់ក្រៀកបុរសនេះជាន់ក ទៅនឹងដីហើយធ្វើការវាយតប់មួយទំហឹងតែម្តង ដោយមានសម្លេងស្រែកសម្លុតថា៖ តើឯងទាក់ទងជាមួយស្រីនេះយូរមកហើយឬ? មូស្លឹមនឹងផ្តន្ទាទោសចំពោះអ្វីដែលឯងបានប្រព្រឹត្តខុសនេះ៕

Facebook Comments
Loading...

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here