កាលពីថ្មីៗនេះ យោងតាមប្រភពពត៍មានលោក ផែង វណ្ណៈ បានបង្ហាះក្នុងបណ្តាញសង្គមហ្វេសប៊ុក ថា៖
លោកស័ក្តិ ៥ ហែម ចរិយា ដែលមានដិកាចាប់ខ្លួនកំពុងគំរាមសម្លាប់ជនរងគ្រោះ មហាជនកំពុងតាមដាន និង ដាក់ជាចម្ងល់ឆ្ងល់ថា តើនាយនគរបាល២រូប ដែលមានបទល្មើសជាប់ខ្លួនរត់គេចទៅដល់ណាហើយ ?
លោកស័ក្តិ៥ ហែម ចរិយា មានដិកាចាប់ខ្លួនពីបទ ឆបោក ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម លើសំណុំរឿងរត់ការយកពលរដ្ឋចូលក្របខណ្ឌនគរបាល តែរត់ការមិនបានយកលុយពលរដ្ឋទៅអស់ ។ បច្ចុប្បន្នលោកស័ក្តិ ៥ ហែម ចរិយា កំពុងរត់គេចខ្លួន ហើយនៅបន្តគំរាមសម្លាប់ជនរងគ្រោះថែមទៀត ធ្វើអោយជនរងគ្រោះភិតភ័យជាខ្លាំង ។
លោកស័ក្តិ៤ ឈាន ពិសិដ្ឋ អតីតអនុប្រធានប៉ុស្តិអន្តរជាតិប៉ោយប៉ែត មានដិការចាប់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាដ បច្ចុប្បន្នរត់គេចខ្លួន ។
យើងខ្ញុំសូមសំណូមពរសមត្ថកិច្ចពាក់ព័ន្ធមេត្តាពន្លឿនតាមចាប់ជនល្មើសទាំង២ខាងលើយកមកផ្ដន្ទាទោសតាមច្បាប់ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ ។