ទាហានរុស្សីស្លាប់៤នាក់ក្រោមការស្ទាក់វាយប្រហារពីពួកអាយស៊ីស

0
25377

តាមប្រភពព័ត៌មាន RT បានឲ្យដឹងថា អ្នកជំនាញការរុស្សី២នាក់បានស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ ក្រោយពីមានការស្ទាក់វាយប្រហារពីកម្លាំងឧទ្ទាមនៅក្នុងខេត្តDeir al-Zour នៃប្រ ទេសស៊ីរី។ ចំណែកទាហានរុស្សី៥នាក់ផ្សេងទៀតបានរងរបួស ប៉ុន្តែ២នាក់បានស្លាប់ពេល បញ្ជូនមកដល់មន្ទីរពេទ្យដោយសាររបួសធ្ងន់ធ្ងរពេក។

បើតាមមន្ត្រីការពារជាតិរុស្សីបាននិយាយថាកងទព័ស៊ីរីបានវាយដណ្តើមកាន់កាប់ទីក្រុងនេះតាំងពីខែវិច្ឆិកាឆ្នាំ២០១៧។ប៉ុន្តែពួកកម្លាំងអាយស៊ីសនៅតែមានធ្វើសកម្មភាពខ្លះៗនៅ ឡើយក្នុងខេត្តនេះ។

គួរបញ្ជាក់ថាមានទាហានរុស្សីសរុប៩០នាក់ហើយបានស្លាប់ នៅក្នុង សង្គ្រាមក្នុងប្រទេសស៊ីរី ចាប់តាំងរដ្ឋាភិបាលរុស្សីបានបើកប្រតិបត្តិការជួយសង្គ្រោះរបបបាសា អាល់ អាសាដតាំងពីឆ្នាំ២០១៥កន្លងមក៕

Facebook Comments
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here