អគ្គីភ័យនៅការដ្ឋានចាក់សំរាមស៊ុនទ្រីថ្ងៃ១៣ខែមីនាឆ្នាំ២០១៨

0
25935

រាជធានីភ្នំពេញ, នៅវេលាម៉ោង ១៣ និង០០នាទីរសៀល ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក្ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៨ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅការដ្ឋានចាក់សំរាមស៊ុនទ្រី ផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានម្ចាស់ទីតាំងដីឡូតិ៍របស់ឈ្មោះ កែវ ចាន់ណារិទ្ធ ភេទប្រុស អាយុ 37ឆ្នាំ មុខរបរជាប្រធានគ្រប់គ្រងការដ្ឋានចាក់សំរាម។ មូលហេតុដោយសារផ្ទុះកំប៉ុងហ្គាស បណ្តាលឲ្យឆេះ កាក់សំណល់សំរាមក្នុងដីឡូតិ៍ មានទំហំ៣ហិតាកន្លះ ត្រូវឆេះអស់ទាំងស្រុង។

FB_IMG_1521018084810

 

ក្រោយទទួលបានព័ត៌មានទាន់ហេតុការណ៍ភ្លាម រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញទៅពន្លត់ចំនួន១២ គ្រឿង ប្រើប្រាស់ទឹកអស់៣៦រថយន្តស្មើនឹង១៤៤ម៉ែត្រគូប និងមានរថយន្តជំនួយពីក្រុមហ៊ុនស្រាបៀកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ស្មើនឹង១២ម៉ែត្រគូប។

អគ្គីភ័យខាងលើបានពន្លត់ចប់សព្វ គ្រប់នៅម៉ោង១៧ និង១០នាទី នាថ្ងៃខែឆ្នាំដដែល ដោយមិនបន្តឲ្យឆេះរាលដាលដល់ផ្ទះនៅក្បែជិតខាង និងពុំមានមនុស្សរងរបួស ឬស្លាប់ឡើយ ៕

FB_IMG_1521018088518

FB_IMG_1521018093463

FB_IMG_1521018090786

Facebook Comments
Loading...