ធ្លាយតួរលេខ! ឈ្មួញបង់លុយឲ្យមន្ត្រី តាមដងផ្លូវសម្រាប់ដឹកគល់រាំងទៅលក់នៅប្រទេសវៀតណាម

0
48719

(ព្រៃវែង)៖ ជារៀងរាល់លើកគេតែងតែឃើញឈ្មួញដឹកគល់រាំង ពីខេត្តកណ្ដាលឬខេត្តព្រៃវែងចេញទៅលក់នៅប្រទេសវៀតណាម ជាហូរហែតាមផ្លូវជាតិលេខ៨ ដោយចេញតាមច្រកទ្វារផ្សេងៗនៃក្រវ៉ាត់ព្រំដែនកម្ពុជា វៀតណាម។

ជាក់ស្ដែង!នៅព្រឹកថ្ងៃទី១៣ខែមីនាឆ្នាំ២០១៨នេះ មានពលរដ្ឋរាយការណ៍ប្ដឹងសមត្ថកិច្ចឲ្យចាប់គល់រាំងមួយគល់ នៅវត្ត”ស្វាយបូព្រឹក”ហៅវត្ត(ចិនយ៉ង) ស្ថិតក្នុងភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលឈ្មួញយកមកលាក់បំរ៉ុងដឹកបន្តទៅលក់នៅប្រទេសវៀតណាម។  ស្រាប់តែបែកធ្លាយទូរលេខ នៃការបង់លុយឲ្យសមត្ថកិច្ចមូលដ្ឋាន តាមដងផ្លូវ និងសមត្ថកិច្ចច្រកទ្វារព្រំដែន ច្រើនលើសលប់ ដល់ទៅ៣លានរៀលក្នុង១រ៉ឺម៉ក។

ប្រភពបានឲ្យដឹងថា នៅមុនពេលឃាត់រ៉ឺម៉កនោះ គឺមានពលរដ្ឋប្ដឹងរាយការណ៍មកសមត្ថកិច្ចមេព្រៃថា មានឈ្មួញយកគល់រាំងមកលាក់នៅចំណុចវត្ត “ចិនយ៉ង” ខាងលើ ភ្លាមនោះមេព្រៃក៍បានចុះមកពិនិត្យ លុះដល់ម៉ោង១០ព្រឹកថ្ងៃដដែល មេព្រៃបានហៅមន្ត្រីជលផលឲ្យមកទទួល គល់រាំង១គល់ធំនោះ ដែលមានទំហំជិត១ម៉ែត្រ បណ្ដោយប្រហែល៣ម៉ែត្រ រួមនិងរ៉ឺម៉កម៉ូតូមួយគ្រឿង ដែលឈ្មួញដឹកចេញពីស្រុកស៊ីធរកណ្ដាល បំណងយកទៅលក់នៅប្រទេសវៀតណាម ប៉ុន្តែចៃដន្យរ៉ឺម៉កបែកកង់ទើបបើកចូលមកលាក់ក្នុងវត្ត។

ប្រភពបន្តថា ក្រោយពេលសមត្ថកិច្ចទៅដល់ស្រាប់តែអ្នកបើកបររត់គេចបាត់ ដោយបន្សល់ទុកលិខិតឆ្លងដែនមួយច្បាប់ ជារបស់អ្នកបើករ៉ឺម៉ក ឈ្មោះ សំ ណារិន ភេទប្រុសអាយុ៣២ឆ្នាំមានទីលំនៅស្រុករមាសហែកខេត្តស្វាយរៀង និងឯកសារទូរលេខ នៃការបង់លុយជាហូរហែរហូតដល់៣លានរៀលក្នុងមួយរ៉ឺម៉កសម្រាប់ដឹកទៅលក់ដល់ប្រទេសវៀតណាម។

យោងតាមក្រដាស់កត់ចំនួនបង់លុយបានឲ្យដឹងថា ៖ បងអឿ,៩០ម៉ឺនរៀល ស្វាយអន្ទរ ១លាន១០ម៉ឺនរៀល កំចាយមារ រមាសហែក ១លានរៀល ព្រំដែន៨០ម៉ឺនរៀល ប៉ុស្តិ៍ដូង១០ម៉ឺនរៀល ជលផល១០ម៉ឺនរៀល ថ្លៃរ៉ឺម៉ក៦០ម៉ឺនរៀល កម្មករ៧៨ម៉ឺនរៀល សរុបការចំណាយមួយជើងអស់៣,០០០,០០០រៀល។

ទាក់ទិននឹងចំនួនទូរលេខនៃការបង់លុយនេះដែរ លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរមិនអាចសុំការបំភ្លឺបានទេ ព្រោះទូរសព្ទ័ចូលហើយលោក មិនទទួល៕

IMG-20180314-WA0010

IMG-20180314-WA0007

IMG-20180314-WA0006

Facebook Comments
Loading...