អ្នកនយោបាយកូរ៉េខាងត្បូង ដែលគេមើលឃើញជាទូទៅថាអាចនឹងក្លាយទៅជាប្រធានាធិបតី នៅពេលខាងមុខបានលាលែងពីតំណែងជាអភិបាលក្រុងទៅហើយ ដោយសារលេខាផ្ទាល់របសគាត់ចោទប្រកាន់ថា បានបំពានផ្លូវភេទទៅលើនាង។
នៅក្នុងផេកហ្វេសប៊ុករបស់អភិបាលក្រុងលោកAhnHee-jung បានធ្វើការសុំអភ័យទោសចំពោះកំហុសនេះដែលគាត់បាននិយាយថា វាជាអំពើឆ្កួតសុទ្ធសាធ។ នាងKim Ji-eunជាលេខារបស់លោកAhn Hee-jungបានចោទប្រកាន់ថា រូបលោកបានរោះលោភនាងដល់ទៅ៤ដងក្នុងរយៈពេល៨ខែកន្លងទៅនេះ។ ជាការទទួលខុសត្រូវនូវអ្វីដែលលោកបានប្រព្រឹត្ត លោកក៏បានប្រកាសលាលែងពីតំណែងអភិបាល ក្រុងដោយលោកបានបញ្ជាក់ថា៖ ឲ្យខ្ញុំសុំទោសអ្នកទាំងឡាយ ពិសេសអ្នកនាងKim Ji -eun។ គ្រប់យ៉ាងគឺជាកំហុសរបស់ខ្ញុំ ។ ថ្ងៃនេះខ្ញុំសុំប្រកាសលាលែងពីតំណែងនិងបញ្ឈបរាល់សកម្មភាពនយោបាយទាំងអស់ គួរឲ្យស្តាយ។
លោកAhnគឺជាអភិបាលក្រុងSouth Chungcheong គឺជាអ្នកនយោបាយដ៏មានឥទ្ធពល ហើយដែលគេគ្រប់គ្នាសង្ឃឹមថាលោកនឹងក្លាយទៅជាប្រធានាធិបតីកូរ៉េខាងត្បូងនាពេលអនាគត។ប៉ុន្តែពេលនេះអ្វីៗបានចប់អស់ទៅហើយសម្រាប់រូបគាត់៕