ក្រុមយុវជនអាយុក្រោយម១៦ឆ្នាំកម្ពុជា ចេញដំណើរទៅលេងពានរង្វាន់មិត្តភាពអន្តរជាតិ Japan-Asean U-16 Football​ Tournament

0
10143

ភ្នំពេញ៖ យប់ថ្ងៃទី៥មីនាក្រុមបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំកម្ពុជាបានចេញដំណើរទៅកាន់ប្រទេសជប៉ុនហើយដើម្បីចូលរួមប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិ JENESYS 2017 Japan-Asean U-16 Football Tournament ដែលនឹង ចាប់ផ្ដើមនាចុងសប្ដាហ៍នេះ ។

ការចេញទៅប្រកួតនេះគឺដឹកនាំដោយគ្រូបង្វឹកកូរ៉េខាងត្បូងលោកLee Tae Hoon។ ក្រុមបាល់ទាត់នៃសាលាបាល់ទាត់ជាតិបាទីសរុប ១៨នាក់ បានទៅចូលរួមព្រឹត្តិការណ៍អន្ដរជាតិខាងលើ ។

ក្រៅពីកម្ពុជា គឺមានក្រុមជម្រើសជាតិយុវជនក្នុងតំបន់អាស៊ាន ៩ប្រទេសទៀត ក៏ត្រូវចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ។ ប្រទេសទាំង៩ក្នុងតំបន់អាស៊ាននោះមានសិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន, ឡាវ, ព្រុយណេ, មីយ៉ាន់ម៉ា, វៀតណាម, ឥណ្ឌូនេស៊ី និងថៃ ។ ពានរង្វាន់មិត្តភាពនេះ មានក្រុមម្ចាស់ផ្ទះជប៉ុនចូលរួម ២ក្រុមដែរ ៕

28537922_1233126370152647_1627981186_n

28829546_1233126403485977_2017346134_n

Facebook Comments
Loading...