បើកម៉ូតូកង់បីដឹកសម្រាមថោយក្រោយមិនមើលកិនក្មេងម្នាក់ស្លាប់ភ្លាមៗ

0
59593

កំពង់ឆ្នាំង៖  ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងនិងម្នាកផ្សេងទៀតរងរបួសស្រាលក្នុងហេតុការម៉ូតូកង់បីដឹកសម្រាមថោយក្រយមិនមើលបានកិនក្មេងដែកកំពង់ជិះកង់នៅពីក្រោយ ។ ហេតុការខាងលើនេះបានកើតឡើងនៅវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី៤មៅនា២០១៨នៅផ្លូវក្រាលកៅស៊ូមួយកន្លែងស្ថិតក្នុងភូមិប្រាំបីឆោមឃុំពង្រស្រុករលាប្អៀខេត្តកំពង់ឆ្នាំង។

ប្រភពពីសមត្ថកិច្ចដែលបានចុះដល់កន្លែងកើតហេតុបានអោយដឹងថាក្មេងប្រុសដែលជាជនរងគ្រោះស្លាប់មានឈ្មោះហុនដេវិតភេទប្រុសអាយុ៤ឆ្នាំរសនៅក្នុងភូមិស្វាយជ្រុំថ្មីនិងម្នាកទៀតរងរបួសស្រាលមិនត្រូវបានគេអោយស្គាល់ឈ្មោះនោះឡើយ  ដោយឡែកជនបង្កត្រូវបានគេអផយស្គាល់ឈ្មោះថា យឹមបញ្ញាភេទប្រុសអាយុ២៤ឆ្នាំរសនៅក្នុងភូមិស្វាយជ្រុំចាស់មានមុខរបរបើកបរម៉ូតូកង់បីដឹកសម្រាម ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងទៀតថានៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះមានគ្នា២នាក់បានជិះកងលេងនៅខាងក្រោយបានថោយក្រោយបានកិនក្មេងពីនាក់ដែលកំពង់ជិះកងឌុបគ្នាលេងពីនាក់បណ្តាលអោយម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុអ្នកជិតខាងនិងក្រុមគ្រួសារឃើញបានឃាត់ខ្លួនជនបង្ករួមនិងម៉ូតូកងបីភ្លាមៗយកមកសមត្ថកិច្ចនគបាលមូលដ្ឋានធ្វើការសាកសួរនិងក៍សាងឯកសាបញ្ជូនមកអធិការនគបាលស្រុកបញ្ជូនបន្តទៅនគបាលចរាចរណ៍ខេត្តក៍សាងឯកសារបន្តគ្រោងនិងបញ្ជូនទៅសាលាតំបូងខេត្តចាត់ការតាមនិតិវិធី ។

សូមបញ្ជាក់ថាគ្រាន់តែរយះពេលបីថ្ងៃកើតមានគ្រោះថ្នាក់ចរាចរណ៍ករណីក្នុថ្ងៃទី២មីនា២០១៨បណ្តាលអោយមនុស្ស២នាក់ឪពុកនិងកូនត្រូវរថយន្តបុកបណ្តាលអោយស្លាប់លើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៧និង៤៨ចំណុចភូមិពោធិឃុំសេដ្ឋីស្រុកសាមគ្គឺមានជយ័ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាធ្វើអោយខុចខាតម៉ូតូ១គ្រឿងមួយករណីទៀតវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣មីនា២០១៨ត្រងចំណុចផ្លូវក្រាលគ្រោះក្រហមមួយកន្លែងស្ថិតក្នុងភូមិជួញជិតក្នុងស្រុកសាមគ្គឺមានជយ័កើតមានករណីម៉ូតូនិងម៉ូតូបុកគ្នាបណ្តាលអោយមានអ្នកស្លាប់ម្នាក់និងរងរបួស១នាក់រងការខូចខាម៉ូតូ២គ្រឿង   ដោយឡែកម្ចាស់រថយន្ត១គ្រឿងនិងអ្នកបើកបរមិនត្រូវបានគេបង្ហាញអោយដឹងពីអត្តសញ្ញាណនោះឡើយខណះបុកបណ្តាលអោយឪពុកនិងកូនស្លាប់ផងដែរ  ៕

IMG-20180304-WA0019

IMG-20180304-WA0020

IMG-20180304-WA0022

ជាវុត្ថា កំពង់ឆ្នាំង

Facebook Comments
Loading...