ភ្នំពេញ៖ ក្រុមព្រះខ័នរាជស្វាយរៀងសម្រេចទទួលយកកីឡាករជនជាតិជប៉ុនមួយរូបទៀតឲ្យមកជួយក្លិបក្នុងលីគរដូវកាលថ្មីនេះបន្ទាប់ពីបានធ្វើតេស្តជាច្រើនអាទិត្យមកនោះ ។ នេះជាកីឡាករបរទសទី៤ហើយហើយដែលក្រុមព្រះខ័នរាជសម្រេចទទួលយកមកលេងឲ្យក្រុមសម្រាប់រដូវកាលថ្មីនេះ ។
កីឡាករ Ryota Ishikawa ជាជនជាតិជប៉ុនមានកំពស់១,៦៤ម៉ែត្រដែលជាកីឡាករលេងនៅខ្សែប្រយុទ្ធហើយត្រូវបានគេអះអាងថាជាកីឡាករដែលមានល្បឿនលឿនអស្ចារ្យណាស់ ។ កីឡាកររូបនេះធ្លាប់លេងឲ្យក្លិប Lanexang Lanexang កាលពីរដូវកាលឆ្នាំ២០១៥-២០១៥ ហើយកាលពីឆ្នាំ២០១៧ កន្លងមក កីឡាកររូបនេះលេងឲ្យក្លិប Erchim FC នៃ Mongolian Premier League ដែរ។ Ryota Ishikawa គឺជាកីឡាករបរទេសទី៤ របស់ក្រុមចំណាត់ថ្នាក់លេខ៣ នៃលីគរដូវកាលចាស់ បន្ទាប់ពីកីឡាករកូរ៉េខាងត្បូង Whoo Hyun, កីឡាករជប៉ុន Daisuke Kobayashi និងកីឡាករអាហ្វ្រិកខាងត្បូង Shane Booysen ។
Facebook Comments
Loading...