អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន ជនសង្ស័យ ០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

0
26006

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២១:០០នាទី កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងពណ៍សថ្លា ១៩កញ្ចប់(កញ្ចប់ប្រភេទម៉ាទឹកកក)។ ជនសង្ស័យដែលសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបានមាន៖

១/ ឈ្មោះ កែវ ឆៃយ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ , ២/ ឈ្មោះ ណុច សុភ័ក្រ ភេទប្រុស អាយុ ២១ឆ្នាំ , ៣/ឈ្មោះ ជិន ជា ភេទប្រុស អាយុ ៣៣ឆ្នាំ , ៤/ ឈ្មោះ ប្រាក់ ម៉ាលី ភេទប្រុស អាយុ ៣៤ឆ្នាំ ៥/ ឈ្មោះ រុន ភក្តី ភេទប្រុស អាយុ ២៨ឆ្នាំ , ៦/ឈ្មោះ គឹម សុភ័ណ្ឌ ភេទប្រុស អាយុ ៣៥ឆ្នាំ ត្រូវបានសមត្ថកិច្ចអាវុធហត្ថធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន នៅចំណុច បណ្តោយផ្លូវលេខ៤៥៨K ផ្ទះលេខ០៤ ភូមិអណ្តូង០៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៦នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

FB_IMG_1519828198325

FB_IMG_1519828201675

#PhnomPenhGRK

Facebook Comments
Loading...