នាយឧត្តមសេនីយ៍សៅ សុខា បន្តធ្វើជាប្រមុខបាល់ទាត់កម្ពុជាអាណត្តិ​ទី១២

0
11045

ភ្នំពេញ:  លោកនាយឧត្តមសេនីយ៍សៅ សុខាដែលជាប្រមុខបាល់ទាត់កម្ពុជាបានប្ដេជ្ញាចិត្តភ្លាមៗបន្ទាប់ពីបានជាប់ឆ្នោតជាប្រធានសហព័ន្ធបាល់ទាត់ថាបាល់ទាត់ប្រទេសមួយឈានទៅខ្លាំងបានដាច់ខាតត្រូវតែមានសាលាបណ្ដុះបណ្ដាលត្រឹមត្រូវ ។

fn-2018-02-26-11-00-47-1

មួយរយៈចុងក្រោយនេះជាមួយនឹងការប្ដេជ្ញាចិត្តរបស់ប្រមុខបាល់ទាត់កម្ពុជាគឺលមកនាយឧត្តមសេនីយ៍សៅ សុខាក្នុងការបង្កើតសាលាបាល់ទាត់បាទី និង ចុងក្រោយនេះការបង្កើតទីលានបាល់ទាត់ឲ្យបានគ្រប់២៥រាជធានី-ខេត្តព្រមទាំងការបណ្ដុះបណ្ដាលគ្រូបង្គោលនោះធ្វៃឲ្យបាល់ទាត់កម្ពុជាងើបឈរបានស្មើមុខស្មើមាត់នឹងគេនៅក្នុងតំបន់ ។

ក្នុងមហាសន្និបាតនេះដែរអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺសហព័ន្ធចំណេញលុយជាងកន្លះលានដុល្លារបន្តាប់ពីចំណាយអស់ជាង ៧លានដុល្លារ សម្រាប់ឆ្នាំ២០១៧មកនោះ ។

ប្រធានគណៈកម្មការហិរញ្ញវត្ថុរបស់ សហព័ន្ធកីឡាបាល់ទាត់គឺសហព័ន្ធនៅសល់ថវិកា ជាងកន្លះលានដុល្លារ គឺ៥៦៧,៣០៦.៥៦ដុល្លារអាមេរិក បន្ទាប់ពីចំណាយអស់សរុប ៧,១៤៦,៣៨៤.២៧ដុល្លារអាមេរិក ។

សម្រាប់ប្រភពចំណូលក្នុងឆ្នាំ២០១៧ ដែលទទួលបានពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក(FIFA), សហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC), ស្ថាប័នពាក់ព័ន្ធ, ក្រុមហ៊ុនឯកជន និងសប្បុរសជននានា។

សូមបញ្ចាក់ថានៅក្នុងមហាសន្និបាតលើកទី១២នេះសហព៧ន្ធក៏បោះឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិថ្មីចំនួន២រូបដើម្បីបំពេញបន្ថែមចំពោះសមាជិកប្រតិបត្តិចាស់២រូបដែលអសសុពលភាព ។

Facebook Comments
Loading...