នៅក្នុងសវនាការនៃតុលាការម៉ាឡស៊ី ស្ត្រីម្នាក់ដែលជាជនសង្សយ័ថាបានសម្លាប់លោកគីម ជុងណាមបាននិយាយថា នាងត្រូវបានគេចំណាយលុយឲ្យដើម្បីបានសម្តែងក្នុងកម្មវិធីទូរទស្សន៍ដែលលេងល្បែងកំសាន្តមួយបង្កឲ្យមានភាពរីករាយ។
នាងSiti Aisyahនិយាយថា មានមនុស្សប៉ុន្មានអ្នកបានមកប្រាប់នាងឲ្យលួចដើរទៅឈរពីក្រោយបុរសម្នាក់ហើយយកម្សៅទៅប៉ាតពីលើផ្ទៃមុខរបស់គាត់ដើម្បីជាការកំសាន្តសប្បាយនិងថតផ្សាយតាមទូរទស្សន៍។ បុរស ដែលនាងប៉ាតម្សៅនោះតាមពិតគឺលោកគីម ជុងណាម បងប្រុសបង្កើតរបស់លោកគីម ជុង អ៊ុនមេដឹកនាំកូរ៉េខាងជើង។ នាងAisyyah និងនាង Doan Thi Huongដែលបានសំដែងឈុតឆាកនេះជាមួយគ្នានៅឯព្រលានយន្តហោះម៉ាឡស៊ីបាននិយាយថា ពួកនាងមិនមែនជាឃាតកទេ តាមពិតពួកនាងត្រូវបានគេបោកបញ្ឆោតតែប៉ុណ្ណោះ។
មេធាវីការពារក្តីបាននិយាយថា ពួកនាងទាំង២នាក់ត្រូវបានគេបោកឲ្យលេងល្បែងបែបនេះនៅឯព្រលានយន្តហោះ សណ្ឋាគារ និងក្នុងហាងលក់ទំនិញតាំងពីប៉ុន្មានថ្ងៃមុនពេលដែលអ្នករៀបចំផែនការណ៍នេះនាំនាងមក លេងល្បែងដូចគ្នានេះជាមួយលោកគីម ជុងណាម។
ពួកនាងត្រូវបានបុរសកូរ៉េខាងជើងម្នាក់ផ្តល់លុយឲ្យ១០២០ដូល្លារក្នុងការលេងល្បែងនេះ ដែលតាមពិតនាងគិតថា វាជាការលេងល្បែងធម្មតាដើម្បីឲ្យគេថតផ្សាយតាមទូរទស្សន៍តែបុណ្ណោះ៕