ប្រព័ន្ធផ្សព្វផ្សាយBBC របស់អង់គ្លេសហាមប្រាមបុគ្គលិកប្រើប្រាស់ប្លាស្ទិកនៅត្រឹមឆ្នាំ២០២០

0
3863

នៅត្រឹមឆ្នាំ២០២០ បុគ្គលិកនៃប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេសBBC នឹងត្រូវហាមប្រាមឱ្យឈប់ប្រើប្រាស់ថង់ប្លាស្ទិក ឬសារធាតុប្លាស្ទិក ខណៈដែលកំប៉ុងដែលមានសារធាតុប្លាស្ទិកនឹងត្រូវហាមប្រាមនៅចុងឆ្នាំ២០១៩។ នេះគឺជាការ បញ្ជាក់ពីអគ្គនាយករបស់BBC។ ការសម្រេចរបស់អគ្គនាយកBBCនេះ គឺធ្វើឡើងបន្ទាប់ពីឃើញការប្រើប្រាស់កំប៉ុងដែលមានផ្ទុកសារធាតុប្លាស្ទិករបស់បុគ្គលិកBBC និងអ្នកមកទស្សនានៅស្ថានីយ៍នេះមានរហូតទៅដល់២លានកំប៉ុង។ ការសម្រេចនេះ ក៏ធ្វើឡើងបន្ទាប់ពីរាជវាំងរបស់ចក្រភពអង់គ្លេសបានពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកផងដែរ។

សូមរំលឹកថា ក្នុងរយៈពេល១ឆ្នាំៗ សំរាមថង់ប្លាស្ទិកមានប្រមាណ៤០០លានតោន ដែលក្នុងនោះមាន៤០%គឺជាសំរាមប្លាស្ទិកដែលកើតចេញពីការប្រើប្រាស់របស់មនុស្ស។ បញ្ហាសំរាមថង់ប្លាស្ទិកនេះមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើភពផែនដី។ តាមការសិក្សាស្រាវជ្រាវ ក្នុងចំណោមសំរាមប្លាស្ទិកទាំងអស់ សំរាមប្លាស្ទិកយ៉ាងហោច៨លានតោន បាននិងកំពុងបំពុលទឹកសមុទ្រ៕

FB_IMG_1518767456465

ប្រភព៖ http://www.bbc.com/news/uk-43051153

Facebook Comments
Loading...