រថយន្តម៉ាកmorningបុកម៉ូតូកង់បីបណ្ដាលឲ្យមនុស្សពីរនាក់រងរបួសធ្ងន់ម្នាក់…..!

0
53828

កណ្ដាល:ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូកង់បីនិងរថយន្តបណ្ដាលអោយរបួស២នាក់របួសធ្ងន់១នាក់ប្រុសនឹងរបួសស្រាល១នាក់ស្រី។ គ្រោះថ្នាក់ចរាចរណនេះកើតហេតុនៅថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៨វេលាម៉ោង២០:២០នាទីលើផ្លូវជាតិលេខ ៣គីឡូម៉ែត្រលេខ ៣០-៣១ភូមិតាឡឹកឃុំត្រពាំងវែងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។

១ម៉ូតូកង់បីពណ៍ខ្មៅ+ក្រហមពាក់ស្លាកលេខភ្នំពេញ 1Q-1782បើកបរដោយឈ្មោះភ័ណ្ឌសុភ័ក្កភេទប្រុសអាយុ៣១ឆ្នាំមានអ្នករួមដំណើរ ១នាក់ឈ្មោះ សុភា ភេទស្រីអាយុ២៨ឆ្នាំត្រូវជាប្រពន្ធអ្នកទាំងពីររស់នៅភូមិត្រពាំងខ្ចាឃុំស្វាយអំពៀស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ បើកបរក្នុងទឹសដៅពីជើងទៅត្បូង(ពីភ្នំពេញទៅតាកែវ)។ ២-រថយន្តម៉ាក morning lX ពណ៍ សពាក់ស្លាកលេខភ្នំពេញ2AQ-5565អ្នកបើកបរដោយឈ្មោះ ឌី ចិន្ដា ភេទប្រុសអាយុ៣២ឆ្នាំនៅភូមិសូភីឃុំសូភីស្រុកបាទីខេត្តតាកែវបើកបរក្នុងទឹសដៅពីត្បូងមកជើងពីតាកែវមកភ្នំពេញបញ្ចា្រស់ទឹសគ្នាអ្នកបើរថយន្តគេចខ្លួនបាត់។

ចំពោះវត្តុតាងរថយន្ត និង ម៉ូតូកង់បីកម្លាំងជំនាញយកមករក្សារទុកនៅអធិការដ្ឋានស្រុកណ្ដាលស្ទឹងកសាងសុំណុំរឿងចាត់ការតាមនិតីវិធីច្បាប់៕ ដោយសនសុភក្ដ័

WhatsApp Image 2018-02-12 at 9.49.27 AM

WhatsApp Image 2018-02-12 at 9.49.32 AM

WhatsApp Image 2018-02-12 at 9.49.48 AM

Facebook Comments
Loading...